គណៈកម្មាធិការអន្តររដ្ឋាភិបាលប៉េរូ-វៀតណាមបើកកិច្ចប្រជុំលើកទី១
(VOVWORLD) -កិច្ចប្រជុំលើកទី១ គណៈកម្មា ធិការអន្តររដ្ឋាភិបាលប៉េរូ-វៀតណាមស្តីពីបណ្តាបញ្ហា សេដ្ឋកិច្ចនិងសហប្រតិបត្តិការបច្ចេកទេសបានប្រព្រឹត្តទៅនៅទីក្រុង Lima ប្រទេស ប៉េរូ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ តុលា ក្រោមសហអធិបតីរបស់អនុរដ្ឋមន្ត្រីក្រសួង ឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai និងអនុរដ្ឋមន្ត្រីការបរទេស ប៉េរូ លោក NestorPopolizio Bardales។
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី១ |
អញ្ជើញថ្លែងមតិនៅទីនេះ លោក Do Thang Hai បានអះអាងថា កិច្ចប្រជុំលើកទី១គណៈកម្មាធិការអន្តររដ្ឋាភិបាលប៉េរូ វៀតណាមនឹងបង្កើតបុព្វបទសម្រាប់ការបង្កើនថែមទៀត ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្មរវាងប្រទេសទាំងពីរ។ ស្តីពីវិស័យវិនិយោគ លោក Do Thang Hai បានសង្កត់ធ្ងន់ទៅលើសកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់សម្ព័ន្ធ ក្រុមហ៊ុនធំមួយរបស់វៀតណាមគឺ Viettel និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម Petro Vietnam នៅប៉េរូ ព្រមទាំងសម្តែងក្តីសង្ឃឹម ថា រដ្ឋាភិបាលប៉េរូនឹងជួយឧបត្ថម្ភ សហគ្រាសវៀតណាមបើកទូលាយសកម្មភាពនៅប្រទេសអាមេរិកខាងត្បូងនេះឲ្យបានច្រើនថែមទៀត។ ក៏នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេសប៉េរូបានចាត់ទុក ថា ការដែល វៀតណាមរៀបចំសន្និសីទកំពូល APEC សរឲ្យឃើញនូវកិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់វៀតណាមលើឆាកអន្តរជាតិផងដែរ។
បញ្ចប់កិច្ចប្រជុំភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើក ទី១ គណៈកម្មាធិការអន្តររដ្ឋាភិបាលប៉េរូ-វៀតណាម ស្តីពីបណ្តាបញ្ហាសេដ្ឋកិច្ចនិង សហប្រតិបត្តិការបច្ចេកទេស៕