គណៈកម្មាធិការអំពីបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី៩
(VOVworld) – នាថ្ងៃទី២៥ កញ្ញា គណៈកម្មាធិការអំពីបណ្ដាបញ្ហាសង្គមនៃរដ្ឋសភា
វៀតណាម ចាប់ផ្ដើមសម័យប្រជុំលើកទី៩ ដែលបានពិភាគ្សាអំពីវិស័យពលកម្ម
ការងារធ្វើ និងសុខុមាលភាពសង្គម។របាយការណ៍របស់ក្រសួងការងារ យុទ្ធជន
ពិការ និងសង្គម បានឲ្យឃើញថា ក្នុងរយៈពេល៨ខែកន្លងទៅ លើទូទាំងប្រទេស
បានផ្ដល់ការងារធ្វើសំរាប់ពលករចំនួន១លាននាក់ ស្មើនឹង៦៤%នៃផែនការ។ការងារថែទាំជនមានគុណូបការៈបន្តមានការកែលំអគួរឲ្យកត់សំគាល់។តាម
គម្រោង ដល់ចុងឆ្នាំ២០១៤ អត្រាគ្រួសារក្រីក្រលើទូទាំងប្រទេស គឺ៥,៨ដល់៦% បន្ថយ២%ប្រៀបធៀបនឹងរយៈពេលដ៏ដែលនៃឆ្នាំទៅមិញ។ស្ដីពីដំណោះស្រាយ
សំរាប់ស្ថានភាពបណ្ដុះបណ្ដាលមុខរបរ ឆ្ពោះទៅការកាត់បន្ថយភាពក្រីក្រយ៉ាង
ចីរភាព លោកស្រី Pham Thi Hai Chuyen រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិង
សង្គម បានឲ្យដឹងថា៖
|
ទិដ្ឋភាពនៃសម័យប្រជុំ |
“ជនរួមជាតិភាគតិចជួបការលំបាក់ភាគច្រើនគឺអំពីប្រជាបញ្ញានិងហេដ្ឋារចនា
សម្ព័ន្ធ។រដ្ឋាភិបាល បានផ្ដល់អាទិភាពកសាងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សំរាប់ជនរួមជាតិភាគតិច។ទី២គឺ បង្កើតរបបអន្តេវាសិកដ្ឋានសំរាប់សិស្សា
នុសិស្សនៅដំបន់ជនភាគតិចដើម្បីពួកគេមានលក្ខណៈទៅរៀនបាន”៕