គណៈកម្មាធិការអាស៊ានប្រចាំនៅ Dhaka ប្រគល់សម្ភារៈបរិក្ខាពេទ្យដល់ប្រទេសបង់ក្លាដែស
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Pham Pham Chien ប្រធាន ADC រួមជាមួយឯកអគ្គរដ្ឋទូតថៃ និងឧត្តមស្នងការប៊្រុយណេ បានអញ្ជើញតំណាងស្ថាប័នសេសកកម្ម អាស៊ានប្រចាំនៅ Dhaka ធ្វើការប្រគល់សម្ភារៈបរិក្ខាពេទ្ យដល់រដ្ឋាភិបាលបង់ក្លា ដែស។
បុគ្គលិកសុខាភិបាលយកសំណាកជំងឺកូវីដ១៩ សម្រាប់ប្រជាជននៅមន្ទីរពេទ Dhaka ប្រទេសបង់ក្លាដែស (រូបថត៖ THX / TTXVN) |
ក្នុងឱកាសររំលឹកខួបលើកទី ៥៣ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧ - ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០) នាថ្ងៃទី ២៩ ខែកក្កដា គណៈកម្មាធិការអាស៊ានប្រចាំនៅ Dhaka (ADC) ប្រទេសបង់ក្លា ដែស ដែលមានស្ថាប័នតំណាងបេសកកម្មចំនួន ៨ រួមមានប្រទេសព្រុយណេឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម បានប្រគល់ សម្ភារៈបរិក្ខាពេទ្យដូចជាម៉ាស៊ីនជំនួយដង្ហើម និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដល់ប្រទេសបង់ក្លា ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។
លោកឯកអគ្គរដ្ឋទូត Pham Pham Chien ប្រធាន ADC រួមជាមួយឯកអគ្គរដ្ឋទូតថៃ និងឧត្តមស្នងការប៊្រុយណេ បានអញ្ជើញតំណាងស្ថាប័នសេសកកម្ម អាស៊ានប្រចាំនៅ Dhaka ធ្វើការប្រគល់សម្ភារៈបរិក្ខាពេទ្យដល់រដ្ឋាភិបាលបង់ក្លា ដែស។ ក្នុងឱកាសនេះដែរ អនុរដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដែសលោក Masud bin Momen បានសម្តែងនូវបំណងចង់សិក្សាបទពិសោធន៍ក្នុងការ គ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ប្រកបដោយជោគជ័យ របស់ប្រទេសសមាជិក អាស៊ានមួយចំនួន ក្នុងនោះមានប្រទេសវៀតណាមផងដែរ។ គួរបញ្ជាក់ថាស្ថានទូតវៀតណាមប្រចាំនៅបង់ក្លាដែស រួមជាមួយសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅទីនេះ ក៏បានប្រមូលម៉ាស់វេជ្ជសាស្ត្រជាង ១.៥០០ ម៉ាស់ ដើម្បីជួយគាំទ្រដល់គ្រូពេទ្យបង់ក្លាដែសក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ៕