គណៈកម្មាធិការ១៣៨របស់រដ្ឋាភិបាលនិងគណៈកម្មាធិការ៣៨៩ជាតិដំណើរការភារកិច្ចក្នុងឆមាសទី២
(VOVWORLD) - របាយការណ៍នៅកិច្ចប្រជុំបានលើកច្បាស់ថា ដោយមានការបញ្ជាណែនាំរួម ជាមួយការចូលរួមយ៉ាងខ្លាំងក្លារបស់គណៈកម្មារធិការ១៣៨រដ្ឋាភិបាល បានជួយ ដោះស្រាយទាន់ពេលវេលានូវបញ្ហាស្មុគស្មាញនានាដែលកើតមានឡើងទាក់ទិនដល់ឧក្រិដ្ឋកម្មនិងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងស៊ើបអង្កេតរកឃើញក្រុម ជួញដូរ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់និងក្រុមឧក្រិដ្ឋជនប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់ជាច្រើនផងដែរ។
នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការ១៣៨រដ្ឋា ភិបាលទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងគណៈកម្មាធិការ៣៨៩ ជាតិទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងអំពើរត់ពន្ធ អំពើក្លែងបន្លំពាណិជ្ជកម្មនិង ទំនិញក្លែងក្លាយ បានរៀបចំកិច្ចប្រជុំអនឡាញទូទាំងប្រទេស បូកសរុបការងារ ក្នុងឆមាសទីមួយនិងដាក់អោយដំណើរការភារកិច្ចក្នុងឆមាសទី២។
របាយការណ៍នៅកិច្ចប្រជុំបានលើកច្បាស់ថា ដោយមានការបញ្ជាណែនាំរួម ជាមួយការចូលរួមយ៉ាងខ្លាំងក្លារបស់គណៈកម្មារធិការ១៣៨រដ្ឋាភិបាល បានជួយ ដោះស្រាយទាន់ពេលវេលានូវបញ្ហាស្មុគស្មាញនានាដែលកើតមានឡើងទាក់ទិនដល់ឧក្រិដ្ឋកម្មនិងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងស៊ើបអង្កេតរកឃើញក្រុម ជួញដូរ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់និងក្រុមឧក្រិដ្ឋជនប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់ជាច្រើនផងដែរ។ ឧត្តមសេនីយ៍ឯកលោក Le Quy Vuong អនុរដ្ឋ មន្រ្តីក្រសួងនគរបាលបានអោយដឹងថា៖
“នាពេលខាងមុខ ក្រសួងនគរបាលបន្តបញ្ជាណែនាំអោយកងកម្លាំងនគរ បាលសហការជាមួយកម្លាំងសមត្ថកិច្ចនានារបស់កងទ័ព គយ និងកម្លាំងទាក់ ទិនផ្សេងៗទៀត ដើម្បីដំណើរការផែនការ វិធានការប្រយុទ្ធប្រឆាំង បង្ក្រាប ឧក្រិដ្ឋជន ជាពិសេសគឺឧក្រិដ្ឋជនទាក់ទិនដល់គ្រឿងញៀន សកម្មភាពឥណទានខ្មៅ ឧក្រិដ្ឋជនរំលោភបំពានលើកុមារនិងជួញដូរមនុស្ស។ ទន្ទឹម នឹងនោះ ការពារសុវត្ថិភាពយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ចនិងវប្បធម៌របស់ប្រទេសជាតិផងដែរ”៕