គណះចាត់តាំងពិធីកាន់ទុក្ខជាតិនាយឧត្តមសេនីយ៍ Vo Nguyen Giap ប្រជុំពេញអង្គលើកទី១

(VOV)_នារសៀលថ្ងៃទី ៧ តុលា ក្រោមការធ្វើអធិបតីភាពរបស់លោក Nguyen
Xuan Phuc សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី ​និងជាប្រធាន គណះចាត់តាំងពិធីកាន់ទុក្ខជាតិ នាយឧត្តមសេនីយ៍ Vo Nguyen Giap បានរៀបចំ កិច្ចប្រជុំពេញអង្គលើកទី១ ជាមួយបណ្ដាសមាជិក គណះចាត់តាំងពិធីកាន់ទុក្ខជាតិ  និងថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថានប័ន អង្គការ​នយោបាយ​សង្គម និងគ្រួសារ
នាយឧត្តមសេនីយ៍ Vo Nguyen Giap ​បាន​ឯកភាពអំពីផែនការរៀបចំ ពិធីកាន់ទុក្ខជាតិ នាយឧត្តមសេនីយ៍ Vo Nguyen Giap ។

គណះចាត់តាំងពិធីកាន់ទុក្ខជាតិនាយឧត្តមសេនីយ៍ Vo Nguyen Giap ប្រជុំពេញអង្គលើកទី១ - ảnh 1
ពិធីកាន់ទុក្ខជាតិ នាយឧត្តមសេនីយ៍​ Vo Nguyen Giap នឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១២ និងទី ១៣​តុលាឆ្នាំ២០១៣


          នៅទីនេះ ដំណាងនៃបណ្ដាក្រសួង ស្ថាប័ននិងគ្រួសារ នាយឧត្តមសេនីយ៍  បាន ជូនដំណឹងថា÷ ពិធីកាន់ទុក្ខជាតិ នាយឧត្តមសេនីយ៍​ Vo Nguyen Giap  នឹងប្រព្រឹត្តទៅ
ពីថ្ងៃទី  ១២ និងទី ១៣​តុលាឆ្នាំ២០១៣។​ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី  Nguyen
Xuan Phuc ​បានស្នើ÷​ គណះចាត់តាំងពិធីកាន់ទុក្ខជាតិត្រូវត្រៀមរៀបចំយ៉ាង​ម៉ត់ចត់ ​
ជាមួយ​មនោសញ្ជេតនា និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីពិធីកាន់ទុក្ខ​ជាតិ ​នាយឧត្តមសេនីយ៍ប្រព្រឹត្តទៅ ប្រកបដោយអធិកអធម ម៉ត់ចត់ សន្តិភាព សុវត្ថិភាព ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ