គណៈចាត់តាំងមជ្ឃឹមបក្សរបស់វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី ១៣ មិថុនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឃឹម
បក្ស កុម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូ ជាន់ខ្ពស់គណៈចាត់តាំងមជ្ឍឹមបក្សប្រជាជនបដិវត្តឡាវ ដឹកនាំដោយ
ប្រធានគណៈចាត់តាំងមជ្ឃឹមលោក Chansy Phosikham ដែលកំពុងមានដំណើរ
ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ អគ្គលេខា Nguyen Phu Trong បាន
លើកច្បាស់ថា៖វៀតណាមរួមជាមួយឡាវនឹងធ្វើអស់ពីកំលាំងកាយចិត្តរក្សារនិង
ពូនជ្រុំទំនាក់ទំនងសាមគ្គីភាពជាពិសេសវៀតណាម-ឡាវអភិវឌ្ឍន៍លើកំពស់ថ្មីដោយ
ឥតឈប់ឈរដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង ២ ដើម្បីសន្តិភាព
ស្ថិរភាព កច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ក្នុងតំបន់និងលើសកលលោក។ អគ្គលេខា
Nguyen Phu Trong បានស្នើថា៖ គណៈចាត់តាំងនៃបក្សទាំង ២ បន្តគួបផ្សំជិតស្នីទ បង្កើនការផ្លាសប្តូបណ្ដាបញ្ហាទ្រិស្តីនិងការពិតជាក់ស្តែង បទពិសោធន៍ ក្នុងការងារ
កសាងបក្សនិងការងារចាត់តាំងកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជួយឧបត្ថម្ភគ្នាទៅវិញ
ទៅមកក្នុងការអនុវត្តសេចក្តីសំរេចចិត្តមហាសន្និបាទរបស់បក្សនិមួយៗ គួបផ្សំរៀបចំ
ល្អបណ្ដា សកម្មភាពរបស់ “ឆ្នាំសាមគ្គីភាពមិត្តភាព វៀតណាម-ឡាវ ឡាវ-វៀតណាម” រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងពិសេសរវាងប្រទេសទាំង ២ ឲ្យកាន់តែស៊ីជំរៅចែម
ទៀត។ រីឯខ្លួនឯងវិញ ប្រធានគណៈចាត់តាំងមជ្ឍឹមបក្ស​​ ប្រជាជនបដិវត្តឡាវ
លោក Chansy Phosikham បានអះអាងថា៖ គណៈចាត់តាំងមជ្ឍឹមបក្សប្រជាជន
បដិវត្តឡាវនឹងគួប្សំជិតស្និទ ជាមួយគណៈចាត់តាំងមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម
ក្នុងការអនុវត្តបណ្ដាការប្រព្រមព្រៀងសហប្រតិបត្តិការរវាងគណៈចាត់តាំងទាំង ២
រួមចំណែកអនុវត្ត សេចក្តីសំរេចចិត្តរបស់មហាសន្និបាទនៃបក្សនិមួយៗ ប្រកបដោយ
ជោគជ័យ។នាថ្ងៃដ៏ដែល គណៈប្រតិភូជាន់ខ្ពស់គណៈចាត់តាំងមជ្ឃឹមបក្ស
កុម្មុយនិស្តវៀតណាម ដឹកនាំដោយ សមាជិកការិយាល័យនយោបាយ និងជាប្រធាន
គណៈចាត់តាំងមជ្ឃឹម លោក To Huy Rua បានជួបចរចារជាមួយ គណៈប្រតិភូជាន់ខ្ពស់
គណៈចាត់តាំង មជ្ឍឹមបក្សប្រជាជនបដិវត្តឡាវ៕ 

គណៈចាត់តាំងមជ្ឃឹមបក្សរបស់វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
អគ្គលេខា Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយប្រធាន គណៈចាត់តាំងមជ្ឃឹមលោក Chansy Phosikham (Image: TTXVN)

 

ប្រតិកម្មទៅវិញ

ផ្សេងៗ