គណៈបក្ស CNRP សម្តែងគោលបំណងជួបចរចារឡើងវិញជាមួយគណៈបក្ស CPP
|
ប្រធាន CNRP លោក សម រង្ស៊ី សម្តែង គោលបំណងជួបចរចារឡើងវិញជាមួយ
គណៈបក្សប្រជាជនកម្ពុជា (CPP) (Image: Vietnam+) |
(VOVworld) – ស្ថានភាពអស្ថិរភាពនយោបាយនៅកម្ពុជាអាចត្រូវបានដោះស្រាយ
ខណៈដែលថ្នាក់ដឹកនាំនៃគណៈបក្សសង្គ្រោះជាតិ (CNRP) បានសម្តែងគោល
បំណងជួបចរចារឡើងវិញជាមួយគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច។
នាព្រឹកថ្ងៃទី ២៨ ធ្នូ ក្នុងសន្និសីទកាសែតនៅទីស្នាក់ការរបស់ CNRP ប្រធាន CNRP
លោក សម រង្ស៊ី បានឲ្យដឹងថា៖ លោកសង្ឃឹមចាប់ពីថ្ងៃទី ១ ដល់ទី ៣ មករា ឆ្នាំ
២០១៤ CNRP និង CPP កាន់អំណាចរបស់នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន នឹងដំណើរការចរចារសំដៅដោះស្រាយសភាពការណ៍ ទល់ច្រកនយោបាយនា
បច្ចុប្បន្ន ដោយមានការចូលរួមរបស់បណ្ដាអង្គការសង្គមស៊ីវិលអង្គការសហជីព
និងគណៈបក្សនយោបាយនានា។ តាមលោក សម រង្ស៊ី ថា៖បញ្ហាទាក់ទិនដល់
សំណូមពររបស់ប្រជាពលករក្នុងការធ្វើកូដកម្មគឺជាខ្លឹមសារ ១ ក្នុងចំណោមខ្លឹម
សារនៃការចរចាររវាងគណៈបក្សទាំង ២ ។ ប្រតិកម្មចំពោះសំណើររបស់លោក
សម រង្ស៊ី មន្ត្រីជាន់ខ្ពស់មួយនាក់របស់ CPP សមាជិកសភា ជៀម យាប បានអះ
អាងថា៖ CPP ត្រៀមខ្លួនជាស្រេចដំណើរការសន្ទនាជាមួយ CNRP ដើម្បីដោះ
ស្រាយរាល់ការខ្វែងគំនិត។ ប៉ុន្តែ សមាសភាតំណាងចូលរួមការសន្ទនាពោល
ខាងលើត្រូវបានពិភាក្សាយ៉ាងម៉ត់ចត់រវាង CPP និង CNRP ដោយឈរលើ
មូលដ្ឋានច្បាប់។ ប៉ុន្តែ ក្នុងសន្និសិទកាសែតនេះ អនុប្រធាន CNRP លោក គឹម
សុខា នៅតែប្រកាសថា៖ គណៈបក្សប្រឆាំងនេះនឹងបន្តរៀបចំការធ្វើបាតុកម្មជា
ប្រចាំថ្ងៃនៅរាជធានី ភ្នំ ពេញ៕