គណៈបក្ស SPD ប្រកាសពេលវេលាបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាល

(VOVWORLD) - ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យសង្គម (SPD) នឹងចាប់ផ្តើមដំណើរការ ចរចាអំពីការបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលជាមួយគណៈបក្សអភិរក្សសម្ព័ន្ធភាពប្រជាធិបតេយ្យសង្គមគ្រឹសសាសនា (CDU/CSU) របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Anglea Merkel នាសប្តាហ៍ខាងមុខ។ 
គណៈបក្ស SPD ប្រកាសពេលវេលាបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាល  - ảnh 1គណៈបក្ស SPD ប្រកាសពេលវេលាបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាល  

(VOVworld) – ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យសង្គម (SPD) នឹងចាប់ផ្តើមដំណើរការ ចរចាអំពីការបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលជាមួយគណៈបក្សអភិរក្សសម្ព័ន្ធភាពប្រជាធិបតេយ្យសង្គមគ្រឹសសាសនា (CDU/CSU) របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Anglea Merkel នាសប្តាហ៍ខាងមុខ។ កាយវិការត្រូវបានចាត់ទុកនឹងអាចបញ្ចប់ស្ថានភាពនយោ បាយទាល់ច្រាក់បច្ចុប្បន្ននៅខឿនសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបនេះ។ នេះគឺជាសេចក្តីប្រកាសរបស់ លោកស្រី Andrea Nahles អ្នកប្រមុខសមាជិកសភាគណៈបក្ស SPD នៅរដ្ឋសភាសហព័ន្ធ។ ក្នុងបទសម្ភាសលើវិទ្យុសម្លេង Deutschlandfunk នាថ្ងៃទី ៨ ធ្នូ លោកស្រី Andrea Nahles  បានបញ្ជាក់ថា៖ បណ្ដាការចរចារវាងអធិការបតីនិងជាប្រធាន CDU លោកស្រី Merkel រួមជាមួយប្រធាន CSU  លោក Horst Seehofer និងប្រធាន SPD លោក  Martin Schulz នឹងចាប់ផ្តើមនាយប់ថ្ងៃទី ១៣ ធ្នូ តាមម៉ោងតំបន់នៅរដ្ឋធានីបែកឡាំង។ ក្រៅពីនោះ បណ្ដា ការចរចានេះមានការចូលរួមរបស់អ្នកប្រមុខគណៈបក្សចំនួន ៣ ទៀតនៅរដ្ឋសភាអាល្លឺម៉ង់ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ