|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែកលោក Truong Manh Son ថ្លែងមតិ
នៅសិក្ខាសាលានេះ (រូបថត៖baotintuc.vn) |
(VOVworld) - នារសៀលថ្ងៃទី១៩ កញ្ញា នៅទីក្រុង Praha គណៈកម្មាធិការ
មជ្ឈឹមគណៈបក្សកុម្មុយនីស្ត Czech – Morava (KSCM) បានរៀបចំសិក្ខាសាលាអំពី
គោលមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកិច្ចការបរទេសរបស់វៀតណាមក្រោមការដឹកនាំ
របស់បក្សកុម្មុយនីស្តវៀតណាម។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅសាធារណៈរដ្ឋឆែកលោក Truong Manh Son បានជូនដំណឹងអំពី រាល់លទ្ធផល
លេចធ្លោលើវិស័យសេដ្ឋកិច្ចនិងកិច្ចការបរទេសរបស់វៀតណាមក្រោយរយៈពេល
៣០ឆ្នាំផ្លាស់ប្ដូរថ្មី។អំពីទំនាក់ទំនងកិច្ចការបរទេស វៀតណាម រហូតដល់ពេលនេះ
បានបង្កើតទំនាក់ទំនងជាមួយប្រទេសចំនួន១៨៥ ព្រមទាំង ជំរុញទំនាក់ទំនងសេដ្ឋ
កិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយទីផ្សារចំនួន២២៤នៅ ទូទាំងពិភពលោក។
វៀតណាមបានចូលរួមកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគី ជាង៥០០លើគ្រប់វិស័យ
ហើយទាក់ទាញ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណជិត២៦០ពាន់លាន
ដុល្លាអាមេរិក។បក្សកុម្មុយនីស្តវៀតណាម នាបច្ចុប្បន្ន មានទំនាក់ទំនងជាមួយ
គណៈបក្សនយោបាយជាង៥០០ ក្នុងនោះភាគច្រើនជា គណៈបក្សកុម្មុយនីស្ត
កម្មករ ចលនាបដិវត្តន៍ឆ្វេងនិយម ក្នុងនោះមានទំនាក់ ទំនងប្រពៃណីជាមួយ
KSCM។ឯកអគ្គរដ្ឋទូត Truong Manh Son ក៏បានជូន ដំណឹងជាមួយបក្ខជននៃ
គណៈបក្ស KSCM អំពីស្ថានភាពនៅសមុទ្រខាងកើត នាពេលថ្មីៗនេះ ហើយអំពី
គោលជំហររបស់វៀតណាមដោយប្ដេជ្ញាចិត្តការពារ ឯករាជ្យ អធិបតេយ្យភាព
បូរណភាពដែនដីរបស់ប្រទេស ដោះស្រាយជំលោះ ដោយសន្តិវិធីដោយឈរលើ
មូលដ្ឋានច្បាប់អន្តរជាតិ៕