គណបក្សកុម្មុយនីស្តរុស្ស៊ីជ្រើសតាំងបេក្ខជនប្រធានាធិបតី

(VOVWORLD) - នាថ្ងៃទី២៣ ធ្នូ គណបក្សកុម្មុយនីស្តរុស្ស៊ីបានជ្រើសតាំងបេក្ខជនតំណាង ឲ្យគណបក្សនេះចូលរួមការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនាខែមិនាខាងមុខ នោះ គឺលោក Pavel Grudinin នាយកសហគ្រាស “កសិដ្ឋានសមូហភាពយកឈ្មោះ Lenin” នៅ ជាយទីក្រុងម៉ូស្គូ។
គណបក្សកុម្មុយនីស្តរុស្ស៊ីជ្រើសតាំងបេក្ខជនប្រធានាធិបតី - ảnh 1លោក Pavel Grudinin នាយកសហគ្រាស “កសិដ្ឋានសមូហភាពយកឈ្មោះ Lenin” (រូបថត៖ Reuters) 

សេចក្ដីសំរេចជ្រើសតាំងលោក Grudinin អាយុ៥៧ឆ្នាំ ចូលរួមការបោះ ឆ្នោតប្រធានាធិបតីនោះ ត្រូវបានធ្វើឡើងក្រោយពីសម័យប្រជុំពេញអង្គជាប្រចាំ របស់គណកម្មាធិការមជ្ឈឹមគណបក្សកុម្មុយនីស្តរុស្ស៊ី។ នេះជាសេចក្ដីសំរេចចិត្ត គួរឲ្យភ្ញាក់ផ្អើល ដោយសារក្នុងការបោះឆ្នោតប្រធានាធិបតីទាំង៥លើកមុននោះ បេក្ខជនរបស់គណបក្សកុម្មុយនីស្តរុស្ស៊ីតែងតែជាប្រធានគណបក្សលោក Gennady Zyuganov។

        នាថ្ងៃដដែល គណបក្សប្រទេសរុស្ស៊ីឯកភាពកាន់អំណាច បានសន្យាគាំទ្រ យ៉ាងពេញលេញចំពោះប្រធានាធិបតីបច្ចុប្បន្នលោក Vladimir Putin ក្នុងការបោះ ឆ្នោតនាឆ្នាំក្រោយ។         តាមផែនការ ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ មិនាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ