គណៈបក្សកុម្មុយនិស្តអ៊ីតាលីរៀបចំសិក្ខាសាលាស្តីពីបដិវត្តន៍វៀតណាម

គណៈបក្សកុម្មុយនិស្តអ៊ីតាលីរៀបចំសិក្ខាសាលាស្តីពីបដិវត្តន៍វៀតណាម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ TTXVN)

(VOVworld)-គណៈបក្សអ៊ីតាលី (PCI) ទើបនឹងបានរៀបចំសន្និសីទទូទាំងប្រទេស
ស្តីពី បដិវត្តន៍វៀតណាមដោយមានការចូលរួមរបស់បក្ខជន PCI ជើងចាស់ច្រើនរូប
។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅអ៊ីតាលី លោក Cao Chinh Thien តំណាងឲ្យ
បក្សកុម្មុយនិស្តវៀតណាមចូលរួមក្នុងសិក្ខាសាលានេះដែលប្រព្រឹត្តទៅនាថ្ងៃទី១៨
កុម្ភនៅទៅក្រុង Marghera តំបន់ Veneto។ សិក្ខាសាលាបានប្រមូលផ្តុំពិភាគ្សាលើ
ដំណើរការតស៊ូរំដោះជាតិនិងកំណាត់ផ្លូវឈានឡើងសង្គមនិយមរបស់វៀតណាម។
 យោងតាមតំណាងចូលរួមសិក្ខាសាលានេះ គឺវៀតណាមមិនត្រឹមតែទទួលបានជោគ
ជ័យក្នុងដំណើរការតស៊ូដណ្តើមឯករាជ្យប៉ុណ្ណោះទេ ថែមទាំងបច្ចុប្បន្នជាប្រទេស​មាន
ការអភិវឌ្ឍន៍ខ្លាំងលើវិស័យសេដ្ឋកិច្ច។ ជាពិសេស ឋានៈរបស់វៀតណាមលើ​ឆាក
អន្តរជាតិកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

        ថ្លែងមតិនៅទីនេះ លោក Cao Chinh Thien បានសង្កត់ធ្ងន់ថា ការដែល PCI
រៀបចំសិក្ខាសាលានេះនឹងរួមចំណែកជម្រុញថែមទៀតទំនាក់ទំនងមិត្តភាពរវាង
 ប្រទេសទាំងពីរ​វៀតណាមនិងអ៊ីតាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ