គណបក្សខឿនសាធារណៈរដ្ឋឈានទៅមុខដណ្តើមជ័យជំនះក្នុងការបោះឆ្នោតសភាជាន់ទាបនៅបារាំង

(VOVWORLD) - លទ្ធផលចុងក្រោយនៃការបោះឆ្នោតសភាជាន់ទាបបារាំងជុំទី ១ បានឲ្យដឹងថា៖ គណបក្សខឿនសាធារណៈរដ្ឋឈានទៅមុខ (REM) របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងបណ្ដាសម្ព័ន្ធមិត្ត ដណ្តើមបានជ័យជំនះដោយសម្លេងគាំទ្រចំនួន ៣២,៣២%។ 
គណបក្សខឿនសាធារណៈរដ្ឋឈានទៅមុខដណ្តើមជ័យជំនះក្នុងការបោះឆ្នោតសភាជាន់ទាបនៅបារាំង - ảnh 1 គណបក្សខឿនសាធារណៈរដ្ឋឈានទៅមុខដណ្តើមជ័យជំនះក្នុងការបោះឆ្នោតសភាជាន់ទាបនៅបារាំង

(VOVworld) – លទ្ធផលចុងក្រោយនៃការបោះឆ្នោតសភាជាន់ទាបបារាំងជុំទី ១ បានឲ្យដឹងថា៖ គណបក្សខឿនសាធារណៈរដ្ឋឈានទៅមុខ (REM) របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងបណ្ដាសម្ព័ន្ធមិត្ត ដណ្តើមបានជ័យជំនះដោយសម្លេងគាំទ្រចំនួន ៣២,៣២%។ តាមសេចក្តី ប្រកាសរបស់ក្រសួងមហាផ្ទៃបារាំង នាព្រឹកថ្ងៃទី ១២ មិថុនា បានឲ្យដឹងថា៖ គណបក្ស REM និងសម្ព័ន្ធមិត្តគឺគណបក្សស្តាំកណ្ដាលចលនាប្រជាធិបតេយ្យ (MoDem) បាននាំមុខលើគណបក្សស្តាំនិយាម ២១,៥៦% និងគណបក្សស្តាំនិយមរណសិរ្សជាតិ (FN) របស់លោកស្រី Marie Le Pen ១៣,២%។ កំរិតអ្នក បោះឆ្នោតទៅបោះឆ្នោតសភាជាន់ទាបបារាំងលើកនេះទាបបំផុតក្នុងប្រវត្តិសាស្ត្រ បានត្រឹមតែ ៤៩%។ តាមការវាយតំលៃរបស់មជ្ឈដ្ឋានអ្នកវិភាគ ថា៖ ដោយមានសម្លេងគាំទ្រទទួលបាននៅជុំទី ១ គណបក្ស REM រួមជាមួយ សម្ព័ន្ធមិត្តគឺគណបក្ស MoDem អាចនឹងដណ្តើមបានអាសនៈពី ៤០០ ដល់ ៤៤៥ ក្នុងចំណោមអាសនៈចំនួន ៥៧៧ នៅសភាជាន់ទាបក្នុងវង់បោះឆ្នោតទី ២ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ មិថុនា។ នេះអាចជាការគាំទ្រធំបំផុតដែលប្រធានាធិបតីបារាំងទទួលបានក្នុងអំឡុង ៦០ ឆ្នាំ កន្លងទៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ