គណៈបក្សច្បាប់និងយុត្តិធម៌ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតសកលនៅប៉ូឡូញ
|
គណៈបក្សច្បាប់និងយុត្តិធម៌ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតសកលនៅប៉ូឡូញ
(Image: VNA) |
(VOVworld) – លទ្ធផលដំបូងនៃការបោះឆ្នោតសកលរដ្ឋសភាប៉ូឡូញគិតដល់
ព្រឹកថ្ងៃទី២៦ តុលា បានសឲ្យឃើញថា៖ គណៈបក្សប្រឆាំងច្បាប់និងយុត្តិធម៌
(PiS) របស់អតីតនាយករដ្ឋមន្ត្រីលោក Jaroslaw Kaczynski ដណ្តើមបានជ័យ
ជំនះដ៏ ត្រចះត្រចងដោយមាន ៣៩,១% នៃសម្លេងគាំទ្រ ស្មើរនឹងអាសនៈចំនួន
២៤២ ក្នុងចំណោមអាសនៈចំនួន ៤៦០ នៅសភាជាន់ទាប។ ជ័យជំនះរបស់ PiS
នឹង បង្កលក្ខណៈងាយស្រួលសំរាប់គណៈបក្សនេះបង្កើតគណៈរដ្ឋមន្ត្រីថ្មីដែល
មិនបាច់ចងសម្ព័ន្ធជាមួយបណ្ដាគណៈបក្សនយោបាយផ្សេងៗទៀតឡើយ។
ថ្លែងមតិបន្ទាប់ពីដឹងលទ្ធផលជាជំហានដំបូង លោក Kaczynski បានសង្កត់ធ្ងន់
ថា៖ ជ័យជំនះរបស់ PiS គឺជាជ័យជំនះពិសេសចំពោះខឿនប្រជាធិបតេយ្យ
ប៉ុឡូញ។ គណៈបក្សនេះ នឹងជ្រើសតាំងលោកស្រី Beata Szydlo ធ្វើជា
នាយករដ្ឋមន្ត្រីថ្មី៕