គណៈបក្សធំចំនួន២ស្វែងរកវិធានការបង្កើតរដ្ឋាភិបាលនៅអូស្ត្រាលី

គណៈបក្សធំចំនួន២ស្វែងរកវិធានការបង្កើតរដ្ឋាភិបាលនៅអូស្ត្រាលី - ảnh 1
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull (ឆ្វេង)និងអ្នកដឹកនាំគណៈបក្សការងារប្រឆាំងលោក Bill Shorten (រូបថត៖AFP/TTXVN)

(VOVworld) - ក្រោយពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតជាជំហានដំបូងសរឲ្យឃើញ
ថា មិនទាន់មានគណៈបក្សណាមួយក្នុងចំណោមគណៈបក្សនយោបាយធំទាំង២
នៅអូស្ត្រាលីនោះគឺសម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិកំពុងកាន់អំណាចនិង
គណៈបក្សការងារប្រឆាំង​ ដណ្ដើមបានជ័យជំនះនៅឡើយនោះ នាថ្ងៃទី៤ កក្កដា
ថ្នាក់ដឹកនាំនៃគណៈបក្សទាំងពីរនេះបានចាប់ផ្ដើមការចរចារជាមួយ សមាជិកសភា
ឯករាជ្យសំដៅប្រមូលផ្ដុំគ្រប់៧៦អាសនៈក្នុងសភាជាន់ទាបរួមមាន១៥០អាសនៈ​
ដើម្បីបង្កើតរដ្ឋាភិបាល។
តាមលទ្ធផលរាប់សន្លឹកឆ្នោតជាជំហានដំបូងរបស់គណៈកម្មាធិការរៀបចំការបោះ
ឆ្នោតអូស្ត្រាលី (AEC) ថា សម្ព័ន្ធភាពគណៈបក្សរបស់នាយករដ្ឋមន្រ្តីលោក Malcolm
 Turnbull គិតដល់ពេលនេះដណ្ដើមបានអាសនៈចំនួន៦៨ ខណៈដែល គណៈបក្ស
ការងារប្រឆាំងដណ្ដើមបានអាសនៈ៦៧ ហើយអាសនៈ៥នៅសេស សល់គឺចំណុះ
គណៈបក្សបៃតងនិងបេក្ខជនឯករាជ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ