គណបក្សនយោបាយធំៗនៅអាហ្វ្រិកខាងត្បូងផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ចនិងការប្រយុទ្ធប្រឆាំងអំពើពុករលួយ

(VOVWORLD) - នាថ្ងៃទី ៨ ខែឧសភា អ្នកបោះឆ្នោតអាហ្វ្រិកខាងត្បូងជាង ២៦ លាននាក់បានចាប់ផ្តើមបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតជាង ២០.០០០ កន្លែងនៅទូទាំងប្រទេស។
គណបក្សនយោបាយធំៗនៅអាហ្វ្រិកខាងត្បូងផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ចនិងការប្រយុទ្ធប្រឆាំងអំពើពុករលួយ - ảnh 1ប្រជាជនទៅបោះឆ្នោតនៅអាហ្វ្រិកខាងត្បូង

នេះគឺជាការបោះឆ្នោតទូសកលមានលក្ខណៈពហុជាតិទី ៦ នៅប្រទេស    អាហ្វ្រិកខាងត្បូងនេះ ចាប់តាំងពីរបបប្រកាន់ពូជសាសន៍របស់ Apartheid ដែលត្រួវបានដួលរលំកាលពី ២៥ ឆ្នាំមុន។ នៅក្នុងការបោះឆ្នោតសកលឆ្នាំនេះ កម្មវិធីនយោបាយនៃគណបក្សនយោបាយសំខាន់ៗនៅអាហ្វ្រិកខាងត្បូងគឺផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិនិងជម្រុញការប្រយុទ្ធប្រឆាំងនឹងអំពើពុករ    លួយផងដែរ។គួរបញ្ជាក់ថានេះគឺជាការបោះឆ្នោតដើម្បីជ្រើសតាំងថ្នាក់ដឹកនាំទី៤របស់ប្រទេសអាហ្វ្រិកខាងត្បូង ចាប់តាំងពីអតីតប្រធានាធិបតីលោក Nelson Mandela បានដណ្តើមជ័យជំនះក្នុងការបោះឆ្នោតសកលសេរីភាពលើកដំបូងបង្អស់ដែលប្រព្រឹត្តទៅនាឆ្នាំ១៩៩៤ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ