|
ព្រះរាជា Felipe ៦ (ខាងឆ្វេង)ក្នុងជំនួបជាមួយថ្នាក់ដឹកនាំគណៈបក្ស Foro Asturias ដើម្បីពិភាគ្សាអំពីការបង្កើតរដ្ឋាភិបាលថ្មី (រូបថត៖EPA/TTXVN) |
(VOVworld) - គណៈបក្សនយោបាយនានានៅប្រទេសអេស្ប៉ាញ់គួរឲ្យចៃដន្យបាន
តភ្ជាប់ឡើងវិញនូវការចរចារសំដៅខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយក្នុង
កាលៈទេសៈដែលកាលកំណត់ថ្ងៃទី២ ឧសភាកំពុងមកជិតដល់។នាថ្ងៃទី២៦ មេសា
អ្នកនាំពាក្យគណៈបក្សសង្គមលោក Antonio Hernando បានឲ្យដឹងថា ជំនួបចរចារ
នេះចាប់ផ្ដើមក្រោយពីគណៈបក្ស Compromis មកពី Valencia បានដាក់ចេញផែន
ការចុងក្រោយសំដៅបង្កើតរដ្ឋាភិបាលថ្មី។ អេស្ប៉ាញ់រងការជាប់គាំងនយោបាយ
ក្នុងអំឡុង១៨សប្ដាហ៍កន្លងទៅ ក្រោយពីការបោះឆ្នោតរដ្ឋសភានាថ្ងៃទី២០ ធ្នូ ឆ្នាំ
២០១៥ ដែលគ្មានគណៈបក្ស ណាមួយដណ្ដើមបានអាសនៈសភាភាគច្រើនហើយ
គ្មានគណៈបក្សណាទទួលបាន ការគាំទ្រយ៉ាងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
ប្រសិនបើរហូតដល់ថ្ងៃទី២ ឧសភាខាងមុខនេះ រដ្ឋាភិបាលថ្មីរបស់អេស្ប៉ាញមិន
ទាន់បានបង្កើតឡើងនោះទេ ព្រះរាជា Felipe ៦ នឹងរំលាយរដ្ឋសភាហើយអនុញ្ញាតិ
ឲ្យអនុវត្តន៍ការបោះឆ្នោតថ្មីដែល គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ មិថុនាខាងមុខ
ឡើងវិញ៕