គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះលើសលុបក្នុងការបោះឆ្នោតរដ្ឋសភា

(VOVWORLD) - នាយប់ ថ្ងៃទី ១៥ ខែ សីហា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៦ ដែលទើបតែប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា កន្លងមកនេះ លើប៉ុស្តិទូរទស្សន៍ជាតិ និងវិទ្យុរបស់កម្ពុជា។ 
គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះលើសលុបក្នុងការបោះឆ្នោតរដ្ឋសភា - ảnh 1 នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន នៅក្នុងការបោះឆ្នោតរដ្ឋសភានាថ្ងៃទី២៩ខែកក្កដាកន្លងទៅ

ក្នុងនោះ គណបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន ទទួលបានសន្លឹកឆ្នោតគាំទ្រស្របច្បាប់ប្រ មាណ ៧៧% ទទួលបានអាសនៈរដ្ឋសភា ១២៥/១២៥ ក្នុងនីតិកាលទី៦ នេះ។ គណបក្សទាំង១៩ផ្សេងទៀត មិនទទួលបានអាសនៈណាមួយឡើយ ដោយសារតែទទួលបានសន្លឹកឆ្នោតគាំទ្រមិនទាន់គ្រប់ចំនួន ក្នុងការទទួលបានអាសនៈសភា ផ្អែកលើច្បាប់បានកំណត់។

        បន្ទាប់ពី គជប ប្រកាសលទ្ធផលមិនយូរប៉ុន្មាន CPP ចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ ដែលបានសរបញ្ជាក់យ៉ាងច្បាស់នូវឆន្ទៈ និងគោលបំណង របស់ប្រជាជនកម្ពុជាក្នុងកិច្ចថែរក្សាការពារសមិទ្ធផលរបស់ប្រទេស បន្តលើកម្ពស់សេដ្ឋកិច្ច សង្គម និងយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ខ្លួន។  ការបោះឆ្នោតត្រូវបានសាធារណមតិអន្តរជាតិវាយតម្លៃថា បានប្រព្រឹត្តទៅដោយសេរីភាពអព្យាក្រឹត ដោយមានគណបក្សជាច្រើនចូលរួម ហើយ ប្រជាជនទៅបោះឆ្នោតមានអត្រាខ្ពស់ផងដែរ។

        តាមកាលកំណត់ទុក រដ្ឋសភានីតិកាលទី៦ នឹងបើកអង្គប្រជុំក្រោមអធិបតីភាព ព្រះករុណាព្រះបាទ នរោត្តម សីហមុន្នី នៅថ្ងៃទី៥ ខែ កញ្ញា។  ថ្ងៃទី៦ ខែ កញ្ញា សភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត បង្កើតរដ្ឋាភិ បាលថ្មី និតិកាលទី៦។ ថ្ងៃទី៧ ខែ កញ្ញា រដ្ឋាភិបាលថ្មីនឹងមានអង្គប្រជុំជាលើកដំបូងមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ