គណបក្សប្រជាជនកម្ពុជាបង្កើតសម្ព័ន្ធភាពនយោបាយ

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែតុលា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រធាន CPP សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន២៧ទៀតនៅកម្ពុជា បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជា”។
គណបក្សប្រជាជនកម្ពុជាបង្កើតសម្ព័ន្ធភាពនយោបាយ - ảnh 1ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខា។ រូបថត៖ VOV

កិច្ចព្រមព្រៀងសហប្រតិបត្តិការរួមមាន ៨ចំណុច ក្នុងនោះបានបញ្ជាក់ថា សម្ព័ន្ធភាពត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អប្រសើរ ដោយឈរលើមូលដ្ឋាននៃសមភាព សិទ្ធិស្មើរគ្នា និងការគោរពឯករាជ្យ ស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនកម្ពុជា; ពង្រឹងផែនមហាសាមគ្គីជាតិដើម្បីកសាងប្រទេសកម្ពុជាឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» របស់កម្ពុជា។

ក្នុងកិច្ចព្រមព្រៀងនេះ បណ្ដាគណបក្សនយោបាយបានសន្យារក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានានូវដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបក្នុងសង្គមប្រកបដោយសុខដុមរមនា; ទន្ទឹមនឹងនោះ សម្របសម្រួលទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃសកម្មភាពនយោបាយជ្រុលនិយមនិងហួសហេតុនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ