គណបក្សប្រជាជនកម្ពុជាបានសម្ពោធទីស្នាក់ការកណ្តាលបក្សថ្មី
(VOVWORLD) - នៅរសៀលថ្ងៃទី ២៨ ខែមិថុនានេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយដំណើរការ អគារថ្មីនៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) មានទីតាំងនៅខណ្ឌចំការមន រាជធានីភ្នំពេញ។
ទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា (រូបថតៈTTXVN) |
ថវិកាសម្រាប់សាងសង់ទីស្នាក់ការថ្មីរបស់ CPP មានចំនួន ៣០ លានដុល្លារអាមេរិក ដែលជាការរួមវិភាគ ទានស្ម័គ្រចិត្តរបស់សមាជិក គណ បក្សប្រជាជនកម្ពុជា នៅទូទាំងប្រ ទេស។ ការិយាល័យនេះត្រូវបានបើក សម្ពោធក្នុងឱកាសគម្រប់ខួប លើក ទី ៦៩ ឆ្នាំនៃការបង្កើតគណ បក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១)។
កាសែតខ្មែរថាមស៍នៅថ្ងៃទី ២៨ ខែមិថុនាបានរាយការណ៍ថា បក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារអបអរសាទរជូនដល់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសគម្រប់ខួបលើក ៦៩ ឆ្នាំនៃទិវាបង្កើត។ សារទូរលេខបានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀតណាម សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះគណបក្សប្រជាជនកម្ពុជា និងសូមកោតសរសើរចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយកំណត់ទិសដៅអភិវឌ្ឍន៍ដ៏រឹងមាំប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាធានាការអនុវត្តការងារអភិវឌ្ឍ ន៍សេដ្ឋកិច្ច-សង្គម។
សូមគូសបញ្ជាក់ថា កម្ពុជាបានចូលរួមក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតក្នុងឆ្នាំ ២០១៦ និងមានគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០៕