គណបក្សពលករស្វីសបង្ហាញសាមគ្គីភាពជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម

(VOVWORLD) - គណបក្សពលកររបស់ស្វីសបានបញ្ជាក់ថា ខ្លួនតែងតែគាំទ្រលោកស្រី Tran To Nga ក្នុងការតស៊ូនេះជានិច្ច។
គណបក្សពលករស្វីសបង្ហាញសាមគ្គីភាពជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម - ảnh 1សមាជិកនៃគណបក្សពលកររបស់ស្វីសបានបង្ហាញសាមគ្គីភាពជាមួយលោកស្រី Tran To Nga និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ (រូបថត៖ TTXVN)

គណបក្សពលករស្វីស បានបង្ហាញសាមគ្គីភាពជាមួយលោកស្រី Tran To Nga និងជនរងគ្រោះដោយជាតិគីមីពុល ពណ៌ លឿងទុំ/ឌីអុកស៊ីតទាំងអស់ បន្ទាប់ពីតុលាការជម្រះក្តីបារាំង Evry នាពេលថ្មីៗនេះ បានចេញ សាលដីកាដែលថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ បើកសវនាការលើករណីរបស់ស្ត្រីអាយុ ៧៩ ឆ្នាំ  ទទួលរងនូវផល ប៉ះពាល់ពីជាតិគីមីពុល ពណ៌ លឿងទុំ ហើយទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅក្នុងប្រទេសវៀតណាម។ នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី ១១ ឧសភា គណបក្សពលកររបស់ ស្វីសបានសង្កត់ធ្ងន់ថា បណ្តឹងរបស់លោកស្រី Tran To Nga គឺជាឱកាសដ៏ល្អមួយក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ រួមចំណែកជួយពួកគេកាត់បន្ថយការឈឺចាប់បណ្តាលពីសង្គ្រាម។ គណបក្សពលកររបស់ស្វីសបានបញ្ជាក់ថា ខ្លួនតែងតែគាំទ្រលោកស្រី Tran To Nga ក្នុងការតស៊ូនេះជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ