គណៈបក្សរបស់នាយករដ្ឋមន្ត្រីហូឡង់ដណ្តើមបានអាសនៈជាច្រើនបំផុតក្នុងរដ្ឋសភា
|
គណៈបក្សរបស់នាយករដ្ឋមន្ត្រីហូឡង់ដណ្តើមបានអាសនៈជាច្រើនបំផុតក្នុងរដ្ឋសភា (VNA) |
(VOVworld) – តាមលទ្ធផលនៃការស្ទង់មតិនៅខាងក្រៅការបោះឆ្នោតរដ្ឋសភា
នៅហូឡង់ នាថ្ងៃទី ១៥ មិនា គណៈបក្សប្រជាជនដើម្បីសេរីភាពនិងប្រជាធិប
តេយ្យ (VVD) របស់នាយករដ្ឋមន្ត្រីកាន់អំណាច លោក Mark Rutte មានលទ្ធភាព
ភាគច្រើនដណ្តើមបានអាសនៈច្រើនបំផុតនៅរដ្ឋសភា។ ក្នុងពេលនោះ គណៈ
បក្សដើម្បីសេរីភាព (PVV) ឈរនៅលំដាប់ថ្នាក់ទី ២ រួមជាមួយនឹង គណៈបក្ស
ការអំពាវនាវប្រជាធិបតេយ្យគ្រិសសាសនា (CDA) និងគណៈបក្ស ប្រជា ធិបតេយ្យ
៦៦ ។ ជាក់ស្តែង គណៈបក្ស VVD នឹងមានអាសនៈចំនួន ៣១ ក្នុងចំណោមអាសនៈ
ចំនួន ១៥០ នៅរដ្ឋសភា។ ប្រសិនបើលទ្ធផលពោលខាងលើត្រូវបានទទួលស្គាល់នោះ
គឺគណៈបក្សរបស់លោក Mark Rutte នឹងមានឱកាសចងសម្ព័ន្ធជាមួយគណៈបក្ស
CDA និងគណៈបក្សប្រជាធិបតេយ្យ៦៦។ បន្ទាប់ពីលទ្ធផលនៃការស្ទង់មតិត្រូវបាន
ប្រកាស ប្រធានគណៈបកម្មធិការអឺរ៉ុប លោក Jean Claude Juncker បានផ្ញើសារអប
អរសាទរដល់នាយករដ្ឋមន្ត្រី ហូឡង់ លោក Mark Rutte តាមរយៈបណ្តាញ Twitter
ហើយវាយតំលៃនេះគឺជា ការបោះឆ្នោតសំរាប់អឺរ៉ុបដែលប្រឆាំងជំទាស់លទ្ធិជ្រុលនិយម។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Marc Ayrault បានស្ងើចសរសើរ
អ្នកបោះ ឆ្នោតហូឡង់ដែលបានបំផ្លាញចោលការងើបឡើងរបស់ភាគីស្តាំនិយម
ក្នុងការបោះឆ្នោតលើកនេះហើយលទ្ធផលពោលខាងលើក៏បានបង្ហាញនូវគោល
បំណងរបស់ប្រជាពលរដ្ឋអឺរ៉ុបស្តីពីអឺរ៉ុបរឹងមាំមួយ៕