គណបក្សរបស់អាល្លឺម៉ង់ប្រយ័ត្នប្រយែងបន្ទាប់ពីការចរចាស្ទង់មតិដើម្បីបង្កើតរដ្ឋាភិបាល

(VOVWORLD) - កិច្ចប្រជុំនេះ មានការចូលរួមពីសហប្រធានគណ បក្ស Greens លោកស្រី Annalena Baerbock និងលោក Robert Habeck ប្រធាន CDU លោក Armin Laschet និងប្រធាន CSE លោក Markus Soder។
គណបក្សរបស់អាល្លឺម៉ង់ប្រយ័ត្នប្រយែងបន្ទាប់ពីការចរចាស្ទង់មតិដើម្បីបង្កើតរដ្ឋាភិបាល - ảnh 1លោក Armin Laschet  (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី ៥ ខែតុលា សម្ព័ន្ធភាពប្រជាធិបតេយ្យ / សង្គមនៃគ្រីស្ទសាសនា (CDU / CSU) និងគណៈបក្ស Greens បានបញ្ចប់ការចរចាស្ទង់មតិដើម្បីស្វែងយកលទ្ធភាពនៃការចរចាជាផ្លូវការដើម្បីបង្កើតរដ្ឋាភិ បាលចម្រុះ។ កិច្ចប្រជុំនេះមានការចូលរួមពីសហប្រធានគណ បក្ស Greens លោកស្រី Annalena Baerbock និងលោក Robert Habeck ប្រធាន CDU លោក Armin Laschet និងប្រធាន CSE លោក Markus Soder។

ថ្លែងក្រោយកិច្ចប្រជុំ ប្រធាន CDU លោក Laschet បានមានប្រសាសន៍ថា CDU/CSU និងគណៈបក្ស Greens ដំណើរការចរចាដ៏ល្អប្រពៃ ហើយការខ្វែងគំនិតគ្នាមិនមែនជាបញ្ហាដែលមិនអាចយកឈ្នះបាននោះទេ។ លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះនឹងស្ថិតនៅក្នុងដៃរបស់គណបក្ស Greens និង FDP ។

ទន្ទឹមនឹងនេះ ប្រធានគណបក្ស Greens លោកស្រី Baerbock បានឲ្យដឹងថា គំរូចរចាត្រីភាគីគឺជាជំហានថ្មីមួយនៅអាឡឺម៉ង់ ហើយគណបក្ស Greens បានធ្វើការចរចាស្ទង់មតិយ៉ាងស៊ីជម្រៅជាមួយ CDU/CSU។ លោកស្រីក៏បានឲ្យដឹងថា ភាគីទាំងពីរនៅតែមិនឯកភាពគ្នាលើបញ្ហានយោបាយសង្គម ប៉ុន្តែមានទស្សនៈដូចគ្នានៅក្នុងវិស័យមួយចំនួនដូចជាការធ្វើទំនើបកម្មប្រទេស ឬបញ្ហាអេកូឡូស៊ី។ សហប្រធានគណបក្ស Greens លោក Habeck បាននិយាយផងដែរថា ភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើននៅក្នុងការចរចាដ៏សកម្ម ហើយ FDP នឹងធ្វើការវាយតម្លៃរួមនៃការចរចានៅប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ