គណៈបក្សសាធារណៈរដ្ឋខ្វែងគំនិតស្តីពីបេក្ខជន Donald Trump

គណៈបក្សសាធារណៈរដ្ឋខ្វែងគំនិតស្តីពីបេក្ខជន Donald Trump  - ảnh 1
គណៈបក្សសាធារណៈរដ្ឋខ្វែងគំនិតស្តីពីបេក្ខជន Donald Trump (VNA)


(VOVworld) – គណៈបក្សសាធារណៈរដ្ឋអាមេរិកបន្តកើតមានឡើងការខ្វែងគំនិត
 ទាក់ទិនដល់ឋានៈជាបេក្ខជនប្រធានាធិបតីរបស់មហាសេដ្ឋី Donald Trump ។
នាថ្ងៃទី ១០ តុលា ប្រធានគណៈកម្មាធិការជាតិនៃគណៈបក្សសាធារណៈរដ្ឋ (RNC)
លោក Reince Priebus បានសម្តែងការគាំទ្ររបស់ខ្លួនចំពោះលោក Trump ដោយ
មិនអើពើដល់ការដែល មហាសេដ្ឋីនេះកំពុងប្រឈមមុខនឹងរលក រិះគន់យ៉ាង
ខ្លាំងក្លាបន្ទាប់ពីកាសែត Washington Post បានចាក់ផ្សាយវីសេអ្យ ដែល មាន
អត្ថាធិប្បាយមិនសមរម្យចំពោះនារីរបស់លោក  Trump ១១ ឆ្នាំមុន។ ថ្លែងមតិ
នៅ កិច្ចប្រជុំ online ជាមួយសមាជិកទាំងឡាយនៃ RNC លោក Priebus រិះរក
វិធីច្រានចោលពាក្យចចាអារាមថា៖ គណៈបក្សសាធារណៈរដ្ឋនឹងកាត់បន្ថយ
ការគាំទ្រចំពោះបេក្ខជនប្រធានាធិបតីដើម្បីប្រមូលផ្តុំទៅលើកិច្ចការពារ
អតិបរិមាអាសនៈរបស់ខ្លួនក្នុងរដ្ឋសភាក្នុងការបោះឆ្នោតប្រធានាធិបតី
អាមេរិក នាថ្ងៃទី ៨ វិច្ឆិកា ខាងមុខ។ ទោះបីជាពាក្យសំតីរបស់លោក Trump
 ចំពោះនារីគឺមិនអាច លើកលែងក្តី ប៉ុន្តែ បេក្ខជនរូបនេះបានសូមទោស
ហើយគណៈបក្សសាធារណៈ រដ្ឋនៅប្រគាកស្មាជាមួយលោក Trump ក្នុងការរត់
ប្រណាំងចូលក្នុងសេតវិមាន។ នាថ្ងៃដដែល តាមលទ្ធផលនៃការស្ទង់មតិរបស់
ទីភ្នាក់ងារសារព័ត៌មានអាមេរិក NBC News/Wall Street Journal បានប្រកាស
ថា៖ គូរបកដិបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton បានបង្កើនគំលាត
១៤ ពន្ទុប្រៀបជាមួយលោក Trump។

៤៩% នៃអ្នកបោះឆ្នោតមានគោលបំណងឲ្យគណៈបក្សប្រជាធិបតេយ្យ ដណ្តើម
បានសិទ្ធិគ្រប់គ្រងរដ្ឋសភាអាមេរិក ក្នុងពេលនោះ ៤២% អ្នកបោះឆ្នោតចង់
ឲ្យគណៈបក្សសាធារណៈរដ្ឋបន្តគ្រប់គ្រងព្រឹទ្ធសភានិងសភាជាន់ទាប៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ