គណបក្សអភិរក្សនិយមកាន់អំណាចនៅអង់គ្លេសកំពុងទទួលបរាជ័យក្នុងការបោះឆ្នោតនៅមូលដ្ឋាន

(VOVWORLD) -  នៅព្រឹកថ្ងៃទី ៤ ឧសភា (តាមម៉ោងទីក្រុងហាណូយ) លទ្ធផលនៃការបោះឆ្នោតនៅក្រុមប្រឹក្សាមូលដ្ឋានសរុបចំនួន ២៤៨ នៅតំបន់ England ត្រូវបានប្រកាសហើយ។
គណបក្សអភិរក្សនិយមកាន់អំណាចនៅអង់គ្លេសកំពុងទទួលបរាជ័យក្នុងការបោះឆ្នោតនៅមូលដ្ឋាន - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

ក្នុងនោះ គណបក្សអភិរក្សនិយមកាន់អំណាចនៅអង់គ្លេសបានបាត់បង់     អាសនៈចំនួន ១.៣៣៤ ដែលក្លាយជាគណបក្សទទួលបរជ័យយ៉ាងធ្ងន់ធ្ងរបំផុតក្នុងចំណោមគណបក្សនយោបាយអង់គ្លេសនៅក្នុងការបោះឆ្នោតក្នុងមូលដ្ឋានលើកនេះ។ ទន្ទឹមនឹងនេះដែរ គណបក្សទទួលជ័យជំនះដ៏ធំបំផុតគឺជាគណបក្សប្រជាធិបតេយ្យសេរី (Lib Dem) ដោយមានការគាំទ្រយ៉ាងខ្លាំងដល់សហភាពអឺរ៉ុប (EU) ដែលទទួលបានអាសនៈចំនួន ៧០៣ បន្ថែមទៀត។ ថ្លែងមតិបន្ទាប់ពីលទ្ធផលចុងក្រោយត្រូវបានប្រកាសនោះ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានមានប្រសាសន៍ថាអ្នកបោះឆ្នោតអង់គ្លេសចង់ឱ្យគណបក្សនយោបាយសំខាន់ៗរបស់អង់គ្លេស "បន្តគាំទ្រ" ជាមួយ Brexit ។ ក្នុងពេលនោះ ប្រធាន       គណៈបក្សប្រជាធិបតេយ្យសេរី លោក Sir Vince Cable បានអះអាងថាគណៈបក្សនេះទទួលជ័យជំនះដោយផ្ញើរសារថា « បោះឆ្នោតគាំទ្រការបញ្ឈប់ Brexit វិញ» ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ