គណបក្សអភិរក្សនិយមទទួលបានសំឡេងភាគច្រើនដាច់ខាតដោយមាន ៣៦៥ អាសនៈ
(VOVWORLD) -គណបក្សអភិរក្សនិយមរបស់លោកនាយករដ្ឋមន្រ្តី Boris Johnson បានឈ្នះ ៣៦៥ អាសានៈ ក្នុងចំណោមអាសនៈទាំង ៦៥០ នៅក្នុងសភា ខណៈដែលទទួលបានហួសពី អាសនៈកំណត់ចំនួន ៣២៦។
លោកនាយករដ្ឋមន្រ្តី Boris Johnson (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
លទ្ធផលចុងក្រោយនៃការបោះឆ្នោតសកលនៅចក្រភពអង់គ្លេសដែលបានប្រកាសនៅថ្ងៃទី ១៣ ខែធ្នូ បានឲ្យដឹងថា គណបក្សអភិរក្សនិយមរបស់លោកនាយករដ្ឋមន្រ្តី Boris Johnson បានឈ្នះ ៣៦៥ អាសានៈ ក្នុងចំណោមអាសនៈទាំង ៦៥០ នៅក្នុងសភា ខណៈដែលទទួលបានហួសពី អាសនៈកំណត់ចំនួន ៣២៦។ អាស្រ័យហេតុនេះ គណបក្សអភិរក្សនិយមមានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មីផងដែរ។
ជ័យជំនះដ៏លើសលុបរបស់គណបក្សអភិរក្សនិយមនឹងត្រួតត្រាយផ្លូវសម្រាប់ដំណើរការ Brexit ឬហៅថា អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) - ទាន់ពេលវេលា នាថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ខាងមុខ ក្រោយរយៈពេលជាប់គាំងនយោបាយជាច្រើនឆ្នាំ។ មុននេះលោកនាយករដ្ឋមន្រ្តី Boris Johnson បានអះអាងថា លោកនឹង អនុវត្ត Brexit ដោយគ្រប់បែបយ៉ាងផងដែរ៕