គណបក្សអភិរក្សនិយមអង់គ្លេសប្រកាសកម្មវិធីនយោបាយក្នុងការរកសម្លេង ឆ្នោតនៅចក្រភពអង់គ្លេស
(VOVWORLD) - នៅក្នុងកម្មវិធីនយោបាយរកសម្លេងឆ្នោតរបស់គគណបក្សអភិរក្សនិយម បានប្រកាសកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានសន្យាថាគណបក្សអភិរក្សនិយមនឹងបំពេញភារកិច្ចក្នុងការនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) និងបង្កើត “ប្រទេសអង់គ្លេសថ្មីមួយ” ផងដែរ ។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ AFP/TTXVN) |
លោក Boris Johnson បានប្រកាសថា គណបក្សអភិរក្សនិយមគឺជាគណបក្សនាំស្មារតីសាមគ្គីភាពជូនទៅសមាជិកសមាជិការបស់បក្សអភិរក្សនិយម នៅទូទាំងប្រទេស ក្នុងគោលបំណងកសាងប្រទេសអង់គ្លេសជាកន្លែងរស់នៅល្អបំផុត។កម្មវិធីនយោបាយរកសម្លេងឆ្នោតបាននិយាយអំពីបញ្ហារបស់អ្នកបោះឆ្នោតដែលយកចិត្តទុកដាក់ដូចជាការបំពេញបន្ថែមគិលានុបដ្ឋាយិកាចំនួន ៥០,០០០ នាក់ទៅកាន់តំបន់ England ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ និងរឹតបន្តឹងការគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍បន្ថែមទៀត ក៏ដូចជាមិនទាន់ដំឡើងពន្ធលើប្រាក់ចំណូលជាដើម ៕