គណៈប្រតិភូ IAEAត្រឡប់មកអ៊ីរ៉ង់ដើម្បីចរចារអំពីបញ្ហានុយក្លេអ៉ែរ

គណៈប្រតិភូ IAEAត្រឡប់មកអ៊ីរ៉ង់ដើម្បីចរចារអំពីបញ្ហានុយក្លេអ៉ែរ - ảnh 1
លោក Herman Nackaert រួមជាមួយគណៈប្រតិភូ
(រូបថតៈ Internet)

(VOVworld)-នាព្រឹកថ្ងៃទី១៦មករា គណៈប្រតិភូ១ក្រុមរួមមានអ្នកជំនាញការចំ
នួន៨នាក់ចំណុះស្ថាប័នថាមពលបរមាណូអន្តរជាតិ(IAEA)ដឹកនាំដោយអគ្គនា
យករង IAEA Herman Nackaert បានមកដល់តេហេរ៉ង់ ក្នុងការខំប្រឹងប្រែងដោះ ស្រាយការខ្វែងគំនិតដែលនៅសេសសល់ជាមួយអ៊ីរ៉ង់អំពីកម្មវិធីនុយក្លេអ៉ែរ។ ថ្លែងមតិនៅអូទ្រីស្ត៍នាថ្ងៃទី ១៥មករា មុនដំណើរទស្សនកិច្ចទៅកាន់តេហេរ៉ង់
លោក Herman សង្ឃឹមថា អ៊ីរ៉ង់និងសហការជាមួយគណៈប្រតិភូ IAEA ដោយ ឈរលើស្មារតីស្ថាបនា។ ក៏ក្នុងថ្ងៃដ៏ដែល អ្នកនាំពាក្យប្រសួងការបរទេសអ៊ីរ៉ង់
Ramin Mehmanparast ឲ្យដឹងថា តេហេរ៉ង់ សង្ឃឹមថា នឹងទទួលបានកិច្ចព្រម ព្រៀងលើគ្រប់វិស័យជាមួយ IAEA ក្នុងវង់ចរចារថ្មី ប៉ុន្តែការងារនេះនឹងដំណើរ ការបានល្អខណៈពេលដែល IAEA ទទួលស្គាល់សិទ្ធនុយក្លេអ៉ែររបស់អ៊ីរ៉ង់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ