គណៈប្រតិភូកម្មាភិបាលសាលាសភាបណ្ឌិតសង្គ្រាមទ័ពជើងគោកឥណ្ឌាបំពេញតស្សនកិច្ចនៅវៀតណាម
|
ត្តមសេនិយ៍ទោ Vo Van Tuan អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម (VOV) |
Vovworld-នារសៀលថ្ងៃទី១០វិច្ឆកានៅទីក្រុងហាណូយ ឧត្តមសេនិយ៍ទោ
Vo Van Tuan អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនា
ជាមួយឧត្តមសេនីយ៍ត្រី Sravan Kumar ដឹកនាំគណៈប្រតិភូសាលាសភាបណ្ឌិត
សង្គ្រាមទ័ពជើងគោកឥណ្ឌាដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ឧត្តមសេនីយ៍ទោ Vo Van Tuan បានអះអាងថា នាពេលកន្លងមកកិច្ចសហ
ប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌាបានមានជំហានអភិវឌ្ឍន៍លើគ្រប់វិស័យ
ប្រសិទ្ធភាពក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ កងទ័ពនៃ
ប្រទេសទាំងពីរបានដំណើរការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ដើម្បីរៀនសូត្រ
បទពិសោធន៍គ្នាទៅវិញទៅមក។
ឧត្តមសេនីយ៍ត្រី Sravan Kumar បានចាត់ទុកថា គណៈប្រតិភូនៃសាលាសភា
បណ្ឌិតសង្គ្រាមទ័ពជើងគោកឥណ្ឌាមកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ
ជាឱកាសល្អដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ ដំណើរទស្សនកិច្ចបាន
ជួយឲ្យសមាជិកក្នុងគណៈប្រតិភូយល់ជ្រាលជ្រៅថែមទៀតអំពីទឹកដីមនុស្សវៀត
ណាមក៏ដូចជាគោលនាយោបាយការពារជាតិនិងកិច្ចការបរទេសរបស់វៀតណាម៕