|
ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុងទាំងពីរ
(រូបថត៖Pham Duy/Vietnam+) |
(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ក្រុមប្រឹក្សានិងរដ្ឋអំណាចទីក្រុង
សេអ៊ូល ប្រទេសកូរ៉េខាងត្បូង គណៈប្រតិភូទីក្រុងហាណូយដឹកនាំដោយអនុប្រធាន
អចិន្ត្រៃក្រុមប្រឹក្សាប្រជាជនទីក្រុងលោក Nguyen Ngoc Tuan បានទៅបំពេញទស្សន
កិច្ចការងារនៅទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ សីហា ព្រមទាំងសហការ
រៀបចំកម្មវិធី “ទិវាហាណូយនៅសេអ៊ូលឆ្នាំ២០១៦” ក្នុង ឱកាសរំលឹកខួបអនុស្សាវ
រីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនងសហប្រតិបតិ្តការ រវាងទីក្រុងទាំងពីរ។នៅ
បណ្ដជំនួបធ្វើការ ថ្នាក់ដឹកនាំទីក្រុងសេអ៊ូល បានអះអាង ថាក្រុងហាណូយជាដៃគូ
មួយក្នុងចំណោមដៃគូសំខាន់ៗដែលក្រុងសេអ៊ូលចង់ ថែរក្សានិងអភិវឌ្ឍន៍ទំនាក់
ទំនងលើច្រើនវិស័យជា។
នាយប់ថ្ងៃទី១៨ សីហា នៅទីលាន Cheonggye បានប្រព្រឹត្តទៅពិធីប្រារព្ធកម្ម
វិធី “ទិវាហាណូយនៅសេអ៊ូលឆ្នាំ២០១៦” ដោយមានឈុតសំដែងរបាំនិងតន្ត្រី
ប្រពៃណីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ក្រុងហាណូយ តាមនោះ
បន្សល់ទុកមកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនរាប់រយ
នាក់៕