គណៈប្រតិភូក្រសួងផែនការកម្ពុជាអញ្ជើញបំពេញការងារនៅខេត្ត Hau Giang

(VOVWORLD) -នាថ្ងៃទី ២៥ កញ្ញា ថ្នាក់ដឹកនាំខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម) បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូក្រសួងផែនការកម្ពុជា ដឹកនាំដោយលោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូក្រសួងផែនការកម្ពុជាអញ្ជើញបំពេញការងារនៅខេត្ត Hau Giang - ảnh 1គណៈប្រតិភូក្រសួងផែនការកម្ពុជាអញ្ជើញបំពេញការងារនៅខេត្ត Hau Giang 

នាថ្ងៃទី ២៥ កញ្ញា ថ្នាក់ដឹកនាំខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម) បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូក្រសួងផែនការកម្ពុជា ដឹកនាំដោយលោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា។ ការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ជាក់ស្ដែងស្ដីពីសមត្ថភាពរៀបចំផែនការថ្នាក់មូលដ្ឋានរវាងក្រសួងផែនការ និងវិនិយោគវៀតណាម ជាមួយក្រសួងផែនការកម្ពុជាតាមរយៈបណ្ដាជំនួបធ្វើការនៅខេត្ត Hau Giang នឹងរួមវិភាគទានបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលខាងមុខ។ ភាគីកម្ពុជាមានបំណងរៀនសូត្របទពិសោធន៍ក្នុងការកសាងផែនការថ្នាក់មូលដ្ឋាន និង អធិការកិច្ចផ្ទៃក្នុងនៅវៀតណាម។

គណៈប្រតិភូក្រសួងផែនការកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Hau Giang ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៦ កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ