គណៈប្រតិភូកីឡាវៀតណាមត្រៀមប្រកួតនៅ ASIAD ១៩
(VOVWORLD) - នាថ្ងៃទី ២០ ខែកញ្ញា គណៈប្រតិភូកីឡា វៀតណាមបានចេញដំណើរទៅកាន់ប្រទេសចិនដើម្បីចូលទៅក្នុងដំណើរការមហោស្រពប្រកួតកីឡាអាស៊ី ASIAD -១៩។
លោក Dang Ha Viet ប្រធាននាយកដ្ឋានកីឡា - ប្រធានគណៈប្រតិភូកីឡាវៀតណាមក្នុងព្រឹត្តិការណ៍ ASIAD ១៩ លើកទី១៩ ក្នុងពិធីចេញដំណើរ (រូបថត៖ qdnd.vn) |
មុននឹងចេញដំណើរ ប្រធាននាយកដ្ឋានកីឡា លោក Dang Ha Viet ប្រធានគណៈប្រតិភូកីឡាវៀតណាមនៅ ASIAD ១៩ បានអះអាងថា គណៈប្រតិភូកីឡាវៀត ណាមបានត្រៀមនូវស្មារតីរឹងមាំ ការប្តេជ្ញាចិត្ត ដោយសង្ឃឹមថានឹងរួមចំណែកដើម្បី ពណ៌ទង់ជាតិ និងនាំសិរីរុងរឿងជូនមាតុភូមិ។ សមាជិកនីមួយៗនឹងក្លាយជាឯកអគ្គរដ្ឋទូតវប្បធម៌ រួមចំណែករក្សា និងពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយបណ្តាប្រទេសនានាក្នុងទ្វីប។
នៅ ASIAD ១៩ គណៈប្រតិភូកីឡាវៀតណាមបានចូលរួមជាមួយសមាជិកជាង ៥០០ នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ៣៣៧ នាក់ចូលរួមប្រកួតក្នុងប្រភេទវិញ្ញាសារកីឡាចំនួន ៣១។ គោលដៅរបស់ក្រុមគឺដើម្បីឈ្នះមេដាយមាសពី ២ ទៅ ៥គ្រឿង។
ពិធីបង្ហូតទង់ជាតិរបស់គណៈប្រតិភូកីឡាវៀតណាមចូលរួម ASIAD ១៩ នឹងប្រព្រឹត្តទៅនៅព្រឹកបន្ទាប់ (ថ្ងៃទី ២២ ខែកញ្ញា)។ នេះជាពិធីដ៏សំខាន់មួយដែលសម្គាល់វត្តមានរបស់ប្រទេសនានាក្នុងមហោស្រពកីឡាដ៏ធំបំផុតរបស់ទ្វីប។ នៅយប់ថ្ងៃសៅរ៍ (២៣ កញ្ញា) ASIAD ១៩ នឹងបើកជាផ្លូវការ៕