គណៈប្រតិភូខេត្តព្រៃវែង(កម្ពុជា)ទៅបំពេញទស្សនកិច្ចនៅខេត្ត Long An
|
ខេត្ត Long An |
(VOV)_នាថ្ងៃទី២៥សីហា គណៈប្រតិភូខេត្តព្រៃវែង (ព្រាះរាជាណាចក្រកម្ពុជា)
ដឹកនាំដោយលោក ហាស់ សារ៉េត អភិបាលខេត្តព្រៃវែង បានមកបំពេញទស្សន កិច្ចនៅខេត្ត Long An ( ភាគខាងត្បូងវៀតណាម)។ គណៈប្រតិភូបានទៅទស្សនា មណ្ឌលឧស្សាហកម្ម Thuan Dao មណ្ឌលឧស្សាហកម្ម Vinh Loc 2 នៅស្រុក Ben
Luc ទៅទស្សនាវាលស្រែគុណភាពខ្ពស់ Ha Phu …លៗ នៅក្នុងបណ្ដាជំនួប ធ្វើការ ថ្នាក់ដឹកនាំ និងស្ថាប័ននៃខេត្តទាំងពីរ បានផ្លាស់ប្តុរបណ្ដាបទពិសោធន៍ ក្នុងការផ្ទេរប្តូរដើមឈើ សត្វចិញ្ចឹម បណ្ដាគោលនយោបាយអនុគ្រោះ ដើម្បីអំ ពាវនាវបណ្ដាអង្គភាពអាជីវកម្មមកវិនិយោគក្នុងតំបន់ មណ្ឌលសេដ្ឋកិច្ចផ្សេងៗ។ ដំណើរទស្សនកិច្ចលើកនេះ បានរួមចំណែកពង្រឹងនិងពង្រីកចំណងសាមគ្គីភាព
មិត្តភាព កិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋអំណាចនិងប្រជាជននៃខេត្ត Long An - ខេត្តព្រៃវែងនិយាយដោយឡែក និងរវាងប្រទេសវៀតណាម-កម្ពុជានិយាយរួម កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕