គណៈប្រតិភូគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមទៅបំពេញទស្សនកិច្ចការនៅនៅម៉ាឡេស៊ី

(VOVWORLD) -ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ មករា គណៈប្រតិភូគណៈកម្មាធិការឃោសនានិង អប់រំមជ្ឈឹម ដឹកនាំដោយលោក Pham Van Linh អនុប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម បានទៅបំពេញទស្សនកិច្ចការងារនៅម៉ាឡេស៊ី។ 
គណៈប្រតិភូគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមទៅបំពេញទស្សនកិច្ចការនៅនៅម៉ាឡេស៊ី - ảnh 1លោក Pham Van Linh អនុប្រធានគណៈកម្មាធិការឃោសនានិងអប់រំ

ក្នុងដំណើរទស្សនកិច្ចនេះ លោក Pham Van Linh បានអញ្ជើញ ជួបពិភាក្សាជាមួយលោក Tengku Adnan Tengku Mansor អគ្គលេខាធិការអង្គការជនជាតិម៉ាឡេស៊ី (UMNO)។ លោក Tengku Adnan Tengku Mansor បានវាយតម្លៃខ្ពស់ ចំពោះរាល់សកម្មភាពកិច្ចការ បរទេសរបស់វៀតណាមនាពេលកន្លងទៅ ជាពិសេស វៀតណាមបានរៀបចំប្រកប ដោយជោគជ័យ សន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី ហ្វិក(APEC)។

        លោក Pham Van Linh បានចាត់ទុកថា ឆ្នាំ២០១៨នេះជាឆ្នាំដែលប្រ ទេសទាំងពីររៀបចំពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតថ្ងៃទី ៣០មិនា ហើយនេះក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរបង្កើនថែមទៀត កិច្ចសហ ប្រតិបត្តិការទ្វេភាគី។ លោក Pham Van Linh បានស្នើឲ្យម៉ាឡេស៊ី បន្តរួមសហការ ជាមួយវៀតណាម ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ការទូត និងគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ