គណៈប្រតិភូគណៈកម្មាធិការជនជាតិវៀតណាមបំពេញទស្សនកិច្ចនៅឡាវ
(VOVworld) - នាថ្ងៃទី២៣ ឧសភា នៅរដ្ឋធានី Vientiane អនុប្រធានរដ្ឋឡាវ
លោកBounnhang Volachith បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់
នៃគណៈកម្មាធិការជនជាតិវៀតណាម ដឹកនាំដោយលោក Nông Quốc Tuấn
សមាជិកមជ្ឈឹមបក្សកុម្មុយនីសវៀតណាម និងជាអនុប្រធានគណៈកម្មាធិការ
ជនជាតិ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅឡាវ ពីថ្ងៃទី២១ដល់ទី២៩
ឧសភា។អនុប្រធានរដ្ឋលោក Bounnhang Volachith បានអះអាងថា បក្សនិង
រដ្ឋឡាវជានិច្ចកាលយកចិត្តទុកដាក់ដល់បញ្ហាជនជាតិ និងមានគោលបំណង
ថា គណៈកម្មាធិការជនជាតិវៀតណាមនិងគណកម្មាធិការមជ្ឈឹមរណៈសិរ្សឡាវ
កសាងប្រទេសជាតិ នឹងបង្កើនការផ្លាស់ប្ដូរបទពិសោធន៍ ការបណ្ដុះបណ្ដាល
ធនធានមនុស្ស និងចែករំលែកព័ត៌មាន។រីឯខ្លួនវិញ លោក Nông Quốc Tuấn បានឲ្យដឹងថា វៀតណាមនឹងជួយឧបត្ថម្ភឡាវក្នុងការបណ្ដុះបណ្ដាលកម្មាភិបាល
ទទួលបនទុកការងារជនជាតិ៕