គណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានជួបធ្វើការជាមយយក្រសួងកសិកម្មអ៊ីស្រាអែល
|
គណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានជួបធ្វើការជាមយយក្រសួងកសិកម្មអ៊ីស្រាអែល (VOV) |
Vovworld-បន្តដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល នាថ្ងៃទី២៩មិថុនានៅរដ្ឋធានី
Tel Aviv ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Vuong Dinh Hue បានជួបធ្វើ
ការជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទអ៊ីស្រាអែលលោក Uri Ariel
និងជួបសម្ដែងការគយរសមអតីតប្រធានាធិបតីអ៊ីស្រាអែលលោក Shimon Peres។
លោក Vuong Dinh Hue បានថ្លែងអំណរគុណរដ្ឋាភិបាលក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទអ៊ីស្រាអែលបានជួយឧបត្ថម្ភវៀតណាមក្នុងកម្មវិធីបណ្ដុះបណ្ដាលនិស្សិតអំពី
កសិកម្ម។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Uri Ariel បានវាយតំលៃខ្ពស់
សក្ដានុភាពសហប្រតិបត្តិការនៃប្រទេសទាំងពីរក្នុងវិស័យអភិវឌ្ឍន៍រៀបចំរចនាសម្ព័ន្ធ
ផ្នែកកសិកម្មជាដើម។ នៅពិធីជួបសន្ទនាជាមួយលោក Vuong Dinh Hue អតីត
ប្រធានាធិបតីអ៊ីស្រាអែលលោក Shimon Peres បានគាំទ្រគោលការណ៍ចាប់ផ្ដើមការ
ចរចារពាណិជ្ជកម្មសេរី FTA អ៊ីស្រាអែល-វៀតណាមដើម្បីបង្កើនទ្រង់ទ្រាយនិងលើក
កំពស់ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគរវាងប្រទេស
ទាំងពីរ៕