គណៈប្រតិភូចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេស រណសិរ្សមាតុភូមិវៀតណាមចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) -នារសៀលថ្ងៃទី ១៨ ខែកញ្ញា គណប្រតិភូបានចូលរួមពីធីបើកពិព័រណ៍ ដែលបានតាំងបង្ហាញនូវរូបថតមួយចំនួនអំបីផែនមហាសាមគ្គីជាតិ និងលទ្ធផលនៃ ការងាររណសិរ្សសម្រាប់អាណត្តិ ២០១៤ - ២០១៩ ។
គណៈប្រតិភូចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេស រណសិរ្សមាតុភូមិវៀតណាមចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1 គណៈប្រតិភូចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេស រណសិរ្សមាតុភូមិវៀតណាមចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ Baodansinh.vn)

នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា មុនពេលចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាមលើកទី ៩ អាណាត់២០១៩ - ២០២៤ ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានដឹកនាំគណប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កា ចូល គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព។

នារសៀលថ្ងៃទី ១៨ ខែកញ្ញា គណប្រតិភូបានចូលរួមពីធីបើកពិព័រណ៍ ដែលបានតាំងបង្ហាញនូវរូបថតមួយចំនួនអំបីផែនមហាសាមគ្គីជាតិ និងលទ្ធផលនៃ ការងាររណសិរ្សសម្រាប់អាណត្តិ ២០១៤ - ២០១៩ ។ នៅក្នុងសម័យប្រជុំនារសៀលថ្ងៃដដែល មហាសន្និបាតបានអនុម័តលើរបៀបវារៈ និងបទបញ្ញត្តិធ្វើការនៃមហាសន្និបាត និងពិគ្រោះយោបល់ចាត់តាំងគណអធិបតី និងគណលេខានៃមហាសន្និបាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ