គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិបែឡារូសមកបំពេញទស្សនកិច្ចនៅវៀតណាម

គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិបែឡារូសមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1


(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ឧត្តមសេនីយឯក Ngo Xuan Lich ប្រធាន
អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមនាព្រឹកថ្ងៃទី៨ តុលា គណៈ
ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិបែឡារូស ដឹកនាំដោយឧត្តមសេនីយត្រី Gura
Aleksandr Nikolaevich ប្រធានអគ្គស្នងការការងារសតិអារម្មណ៍ បានមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៧ដល់ទី១២ តុលា។នៅជំនួបសន្ទនា
បន្ទាប់ពីពិធីទទួល លោក Ngo Xuan Lichបានឲ្យដឹងថា នាពេលកន្លងទៅ កិច្ចសហ
ប្រតិបតិ្តការយោធារវាងវៀតណាមនិងបែឡារូសត្រូវបានជំរុញខ្លាំង។ភាគីទាំង២បាន
ឯកភាពថា នាពេលខាងមុខ នឹងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅ
ចែករំលែកបទពិសោធន៍រវាងបណ្ដាស្ថាប័នមានសមត្ថកិច្ចនៃអគ្គស្នងការទាំង២ អំពី
ការងារអប់រំនយោបាយ សតិអារម្មណ៍សំរាប់យុទ្ធជន ព្រមទាំងជំរុញកិច្ចសហប្រតិ
បតិ្តការក្នុងវិស័យធានាជីវភាពរស់ខាងវប្បធម៏និងស្មារតីក្នុងកងទ័ពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ