គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ​វៀតណាម​ចូលរួមកិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បណ្ដា​ប្រទេសអាស៊ានលើកទី ១២ និងកិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការពាជាតិ

(VOVWORLD) -តាមរយៈវេទិការទាំងនេះ បានអះអាងនូវតួនាទី និងឋានៈរបស់វៀតណាមចំពោះតំបន់ និងពិភពលោកក្នុងវេទិកាពហុភាគីក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួម សំដៅ រក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់។
គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ​វៀតណាម​ចូលរួមកិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បណ្ដា​ប្រទេសអាស៊ានលើកទី ១២ និងកិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការពាជាតិ - ảnh 1នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពាជាតិវៀតណាម 

ទទួលសេចក្ដីអញ្ជើញរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Heng គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដឹកនាំដោយ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពាជាតិវៀតណាម នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ាន (ADMM) លើកទី ១២ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ានបើកទូលាយ (ADMM +) ដែលនឹង ប្រព្រឹត្តទៅនៅសិង្ហបុរីចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨។

ការចូលរួមកិច្ចប្រជុំរបស់គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបានបង្ហាញនូវការចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវរបស់វៀតណាមលើវិស័យសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM និង ADMM+។ តាមរយៈវេទិការទាំងនេះ បានអះអាងនូវតួនាទី និងឋានៈរបស់វៀតណាមចំពោះតំបន់ និងពិភពលោកក្នុងវេទិកាពហុភាគីក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួម សំដៅ រក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ