គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមចូលរួមវេទិកា Xiangshan ទីក្រុងប៉េកាំង លើកទី១១

(VOVWORLD) - វេទិកា Xiangshan ទីក្រុងប៉េកាំង លើកទី១១ ក្រោមប្រធានបទ “កសាងសន្តិភាព រួមគ្នា ចែករំលែកអនាគត” បានបើកនៅទីក្រុងប៉េ កាំង ប្រទេសចិន នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា។ 
គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមចូលរួមវេទិកា Xiangshan ទីក្រុងប៉េកាំង លើកទី១១ - ảnh 1ពិធីបើកវេទិកា Xiangshan ទីក្រុងប៉េកាំង (រូបថត៖ Bich Thuan)

នាយឧត្តមសេនីយ៍លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេស ចូលរួមក្នុងវេទិកា និងថ្លែងសុន្ទរកថាសំខាន់ក្នុងសម័យប្រជុំពេញអង្គលើកទី១ ជាមួយប្រធាន “កិច្ចសហប្រតិបត្តិការសន្តិសុខ និងវិបុលភាព ស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក”។

ក្នុងសុន្ទរកថា លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចសេចក្តីប្រាថ្នាអំពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែរីកចម្រើននិងស្ថិរភាពត្រូវមានការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក សមភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ រវាងប្រទេសនានា ដែលក្នុងនោះកិច្ចសហប្រតិបត្តិការសន្តិសុខដើរតួនាទីយ៉ាងសំខាន់ណាស់។ លោករដ្ឋមន្ត្រី Phan Van Giang បានបញ្ជាក់យ៉ាងច្បាស់ថា នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជម្លោះអធិបតេយ្យភាព បូរណភាពទឹកដី នៅតែពិបាកដោះស្រាយ ជាពិសេសអធិបតេយ្យភាពលើសមុទ្រ។ អំពីបញ្ហាសមុទ្រខាងកើត វៀត ណាមបន្តដោះស្រាយដោយខ្ជាប់ខ្ជួនរាល់បញ្ហានិងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេស; គោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ការប្តេជ្ញាចិត្តអន្តរជាតិ និងតំបន់ដូចជា សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); គាំទ្រការបង្កើតការប្តេជ្ញាចិត្តផ្លូវច្បាប់កាន់តែច្បាស់ ជាក់ស្តែង និងមានប្រសិទ្ធភាពជាងដូចជា ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលអាស៊ាន និងចិនសង្ឃឹមថា នឹងបានចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។

គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមចូលរួមវេទិកា Xiangshan ទីក្រុងប៉េកាំង លើកទី១១ - ảnh 2រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Phan Van Giang អញ្ជើញថ្លែងមតិក្នុងវេទិកា (រូបថត៖ Bich Thuan)

ដោយសង្កត់ធ្ងន់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងមើលឃើញពីការកើនឡើងនៃវត្តមានរបស់ប្រទេសក្រៅតំបន់ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា៖ “វៀតណាមគាំទ្រវត្តមានរបស់បណ្តាប្រទេសក្នុងតំបន់ ក្នុងគោលបំណងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ជានិច្ចកាលរំពឹងថា ប្រទេសនានានឹងគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តក្នុងតំបន់ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយស្ថិរភាព និងវិបុលភាព; មិនយល់ព្រម និងប្រឆាំងដាច់ខាត រាល់សកម្មភាពដែលបង្កើនភាពតានតឹង ភាពស្មុគស្មាញ និងរារាំងដល់វិបុលភាព និងស្ថិរភាពនៃប្រទេសនីមួយៗ តំបន់ និងពិភពលោក”។

លោករដ្ឋមន្ត្រី Phan Van Giang បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីកិច្ចសហប្រតិបត្តិការត្រូវបានអនុវត្តន៍ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព បណ្តាប្រទេសនានាត្រូវអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការដោយឈរលើមូលដ្ឋានគោរពគោលការណ៍សមភាព និងការពារសិទ្ធិស្វ័យសម្រេចរបស់បណ្តាប្រជាជាតិ  ដោះស្រាយជម្លោះដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ