គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមចូលរួមសន្និសិទអង្គការសហប្រជាជាតិ
|
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh |
(VOV)_គណៈប្រតិភូវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi
Vinh សមាជិកមជ្ឈឹមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បាន
អញ្ជើញចូលរួមសន្និសីទ៖ ថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃបណ្ដាប្រទេសជាស
មាជិក អង្គការសហប្រជាជាតិ អំពីរក្សាសន្តិភាព ត្រូវបានរៀបចំឡើងនៅអាមេរិក
នាថ្ងៃទៅ២៧ និងទី២៨មិនា។ ចូលរួមសន្និសីទលើកនេះ មានដំណាងជាង៤៥០
នាក់ដំណាងអោយប្រទេសចំនួនជាង១០០ដែលក្នុងនោះមានមនុស្សចំនួន៤៥នាក់។
ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា៖វៀតណាម
ជានិច្ចកាលខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីសន្តិភាព ស្ថិរភាព
ប្រឆាំងជំទាស់អយុត្តិធម៌ និងអំពើហឹង្សារ ដើម្បីផលប្រយោជន៍របស់សហគមន៍
របស់ប្រទេសជាតិ របស់ជនជាតិ ហើយរួមចំណែករក្សារសន្តិភាព ស្ថិរភាពនៅ
ក្នុងតំបន់និងអន្តរជាតិ៕