|
គណះប្រតិភូជាន់ខ្ពស់ខេត្តChampasak(ឡាវ)ទៅទស្សនានិងបំពេញការងារនៅខេត្ត Dak lak (http://baodaklak.vn) |
ព្រឹកថ្ងៃទី ៣ កញ្ញា គណះប្រតិភូជាន់ខ្ពស់ ខេត្ត Champasak ( ឡាវ) ដឹកនាំដោយ សមាជិកមជ្ឈឹមបក្សនិងជាអភិបាលខេត្ត Champasak លោក Xon xay Xi phan don បាន
ទៅទស្សនា និងបំពេញការងារនៅខេត្ត Dak lak (វៀតណាម)។ ក្នុងរយះពេល ប៉ុន្មាន
ឆ្នាំកន្លងទៅទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្ត Dak Lak – Champasak កាន់តែបានកើនឡើង ទទួលបានប្រសិទ្ធភាពខ្ពស់។ នាបច្ចុប្បន្ន បណ្ដាអង្គភាពអាជីវកម្ម
របស់ខេត្ត Dak lak បានវិនិយោគគំរោងការណ៍ចំនួន៣នៅឡាវ ទៅលើបណ្ដាវិស័យ
កសិកម្ម រុក្ខកម្ម និងឧស្សាហកម្ម។ ក្នុងរយះពេលខាងមុខនេះ ខេត្ត Dak lak បន្តជំរុញ
ខ្លាំងបណ្ដាសកម្មភាពពន្លឿនពាណិជ្ជកម្មវិនិយោគ លើកទឹកចិត្តអង្គភាពអាជីវកម្មនា
នា នៅក្នុងភូមិភាគវិនិយោគចូលមកឡាវ។ ក៏ក្នុងជំនួបធ្វើការនេះ ទទួលសិទ្ធិរបស់
ប្រធានរដ្ឋឡាវនិងជាអភិបាលខេត្ត Champasak លោក Xon xay Xi phan don បានប្រគល់
ជូនគ្រឿងឥស្សារិយសមេដាយ របស់រដ្ឋាភិបាលឡាវ ចំពោះបណ្ដាសមូហភាព បុគ្គល
របស់ខេត្ត Dak Lak ដែលបានស្នាដៃឆ្នើម ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងពិសេស វៀតណាម - ឡាវ៕