គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសុខាភិបាលវៀតណាមបំពេញទស្សនកិច្ចនៅ New Zealand

គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសុខាភិបាលវៀតណាមបំពេញទស្សនកិច្ចនៅ New Zealand - ảnh 1
រដ្ឋមន្រ្តី Nguyen Thi Kim Tien (រូបថត៖Vietnamplus)

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងសុវត្ថិភាពស្បៀងអាហារ
New Zealand គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសុខាភិបាលវៀតណាមដឹកនាំដោយ
លោកស្រីរដ្ឋមន្រ្តី Nguyen Thi Kim Tien បានទៅបំពេញទស្សនកិច្ចនៅ New Zealand
ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ សីហា។ដំណើរទស្សនកិច្ចលើកនេះសំដៅអនុវត្តខ្លឹម
សារសហប្រតិបតិ្តការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពី ក្នុងនោះ ផ្ដោតសំខាន់លើ
វិស័យសុខាភិបាលនិងសុវត្ថិភាពស្បៀងអាហារ។ក្នុងរយៈពេលស្នាក់នៅ New
Zealand រដ្ឋមន្រ្តី Nguyen Thi Kim Tien បានជួបធ្វើការជាមួយអនុ រដ្ឋមន្រ្តីអចិន្ត្រៃ
ក្រសួងសុខាភិបាល Peseta Sam Lotu-liga។ភាគីទាំងពីរបានឯកភាពថា នាពេល
ខាងមុខនឹងចរចារលើអនុស្សរណៈយោគយល់សហប្រតិបតិ្តការ លើវិស័យសុខា
ភិបាល ហើយគ្រោងនឹងចុះហត្ថលេខាក្នុងឱកាសនាយករដ្ឋមន្រ្តី New Zealand
អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាខែវិច្ឆិកា ខាងមុខ នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ