គណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលករស.ប.ប កូរ៉េ អញ្ជើញមកទស្សនាទីក្រុង Hai Phong

(VOVWORLD) -  នាថ្ងៃទី ២៧ ខែកុម្ភៈ គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សពលករ ស.ប.ប កូរ៉េ (WPK) ដែលដឹកនាំដោយសមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការប្រតិបត្តិបក្ស WPK និងជាប្រធានគណៈកម្មការផ្នែកអន្តរជាតិ លោក Ry Su Yong , សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈ កម្មាធិការប្រតិបត្តិបក្ស WPK និងជាប្រធានគណៈកម្មការចាត់តាំង លោក Kim Pyong Hae រួមទាំងសមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការប្រតិបត្តិបក្ស WPK និងប្រធានគណៈកម្មការផ្នែកសេដ្ឋកិច្ចកណ្តាល លោក  O Su Yong បានអញ្ជើញទៅទស្សនានិងធ្វើការងារនៅទីក្រុង Hai Phong ។
 គណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលករស.ប.ប កូរ៉េ អញ្ជើញមកទស្សនាទីក្រុង Hai Phong - ảnh 1 អនុប្រធានគណៈកម្មាធិការប្រតិបត្តិបក្ស WPK និងជាប្រធានគណៈកម្មការផ្នែកអន្តរជាតិ លោក Ry Su Yong អញ្ជើញមកទស្សនានៅសម្ព័ន្ធក្រុមហ៊ុន VinFast

គណៈប្រតិភូនេះបានអញ្ជើញទៅទស្សនានៅទីកន្លែងចំនួន ៣ នៅសម្ព័ន្ធក្រុមហ៊ុន VinGroup រួមមាន រោងចក្រផលិតរថយន្ត Vinfast រោងចក្រផលិតកសិកម្មដែលអនុវត្តបច្ចេកវិជ្ជាខ្ពស់ VinEco Hai Phong និងតំបន់ Vinpearl Hotel Imperia Hai Phong ផងដែរ។ ក្នុងថ្ងៃដដែលនេះ លេខាបក្សទីក្រុង Hai Phong លោក Le Van Thanh ក៏មានជំនួបការងារជាមួយគណៈប្រតិភូនេះ ព្រមទាំងឧទ្ទេសនាមអំពីសមិទ្ធិផលនៃការអភិវឌ្ឍរបស់ទីក្រុង Hai Phong ក្នុងរយៈប៉ុន្មានឆ្នាំកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ