គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមធ្វើទស្សនកិច្ចការងារនៅនីការ៉ាហ្គា
(VOVWORLD) - ក្នុងរយៈពេលចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកុម្ភៈ គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈចលនាមហាជនមជ្ឈិម បានធ្វើទស្សនកិច្ចនិងបំពេញការងារនៅនីការ៉ាហ្គូតាម តបតាមការអញ្ជើញរបស់គណៈបក្សរណសិរ្សរំដោះជាតិ Sandino (FSLN) កាន់អំណាច។
លោកស្រី Truong Thi Mai អញ្ជើញជួបសាវនាការ ជាមួយអគ្គលេខា FSLN ប្រធានាធិបតីនីការ៉ាហ្គា លោក Daniel Ortega (រូបថតៈ TTXVN) |
នៅក្នុងបណ្តាជំនួបសាវនាការ ជាមួយអគ្គលេខា FSLN, ប្រធានាធិបតីនីការ៉ាហ្គា លោក Daniel Ortega, អនុប្រធានាធិបតី Rosario Murillo និងប្រធានរដ្ឋសភាលោក Gustavo Porras នោះ លោកស្រី Truong Thi Mai បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមមានបំណង ចង់បន្តជំរុញនិងរឹតចំណងមិត្តភាពជាប្រពៃណីយ៉ាងល្អជាមួយគណបក្ស FSLN រដ្ឋ និងប្រជាជននីការ៉ាហ្គា។ ក្នុងជំនួបទាំងនេះ លោកស្រី Truong Thi Mai ក៏បានស្នើអោយបក្សទាំងពីរ និងប្រទេសទាំងពីរ បង្កើនការជួបប្រាស័យជាន់ខ្ពស់ ក៏ដូចជា ផ្លាស់ប្តូរគណៈប្រ តិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងដឹកនាំប្រទេសជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។
ជាការឆ្លើយតប ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភានីការ៉ាហ្គា បានបង្ហាញនូវបំណងចង់លើកកម្ពស់និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសនៅក្នុងវិស័យដែលភាគីទាំងពីរមានសក្តា នុពល ដូចជាការកសាងកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងវេជ្ជសាស្ត្របុរាណជាដើម។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ តំណាងបក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្ស FSLN បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២០-២០២៥ ដើម្បីពង្រឹងនិងពង្រីកថែមទៀត ចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង បក្សទាំងពីរ និងប្រទេសទាំងពីរផងដែរ៕