គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា
|
លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា (VOV) |
Vovworld-គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយ
លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខា
មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការ
នៅកម្ពុជាចាប់ពីថ្ងៃទី៧ដល់ទី១០មិថុនា។ នារសៀលថ្ងៃទី៨មិថុនា នៅរាជធានី
ភ្នំពេញ លោក Le Hong Anh បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈ
បក្សប្រជាជនកម្ពុជាដឹកនាំដោយលោកសាយឈុំអនុប្រធានព្រឹទ្ធសភានៃព្រះ
រាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានឯកភាពត្រូវខំប្រឹងប្រែងពង្រឹងនិងបង្កើន
ថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងបក្សទាំងពីររដ្ឋទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនការ
បញ្ជាណែនាំក្រសួងស្ថាប័នដំបន់នៃប្រទេសទាំងពីរសហការជិតស្និទ្ធលាត
ត្រដាងប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍រួមកិច្ចព្រមព្រៀងដែលបាន
ចុះហត្ថលេខា សហការគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ
និងដំបន់ ជំរុញការដោះស្រាយជំលោះដោយសន្តិវិធីសមស្របជាមួយច្បាប់
អន្តរជាតិនិងកិច្ចសន្យាដំបន់។
នាថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមបានមកថ្វាយផ្កានៅវិមានឯករាជ្យកម្ពុជានិងស្តូបរំលឹកវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ៕