គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី

(VOVWORLD) -ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០ធ្នូ គណៈប្រតិភូបក្សកុម្មុយនីស្ត វៀតណាម  ដឹកនាំដោយលោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី។
គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី - ảnh 1គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី 

ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០ធ្នូ គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី។

          នាថ្ងៃទី៦នៅឌុយមាជាតិ (សភាជាន់ទាប)រុស្ស៊ី គណៈប្រតិភូវៀតណាមមានជំនួបសន្ទនាជាមួយលោកស្រី Irina Yarovaya អនុប្រធានឌុយមាជាតិ។ នៅទីនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ ត្រូវជំរុញខ្លាំងការឃ្លាំមើលអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ សំដៅជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង បង្កលក្ខណះខាងគតិយុត្តិសំដៅដើម្បីសម្រេចគំរោងការណ៍នានាដែលភាគីទាំងពីរបានចុះហត្ថលេខា ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមនិងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។

          នាថ្ងៃដដែល គណៈប្រតិភូវៀតណាមក៏មានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំគណបក្សប្រទេសរុស្ស៊ីឯកភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ