គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ច ការងារនៅ Slovakia
(VOVworld) - ក្នុងក្រប់ខ័ណ្ឌដំណើរបំពេញទស្សនកិច្ចការងារនៅ Slovakia ចាប់ពី
ថ្ងៃទី១៣ដល់ទី១៦ កញ្ញា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ
លោកអនុប្រធាន Huynh Ngoc Son បានទៅជួបសំដែងការគួរសមប្រធានរដ្ឋសភា
Slovakia លោក Pavol Paska និងមានជំនួបចរចារចំនួន៣ ជាមួយអនុប្រធានរដ្ឋសភា
Slovakia ថ្នាក់ដឹកនាំគណៈកម្មាធិការយោធានិងសន្តិសុខ និងគណៈកម្មាធិការកិច្ច
ការបរទេស Slovakia។នៅបណ្ដាជំនួបនេះ លោក Huynh Ngoc Son បានវាយតំលៃ
ខ្ពស់ចំពោះប្រពៃណីសហប្រតិបតិ្តការមិត្តភាពរវាងប្រទេសទាំង២ ព្រមទាំងលើក
សរសើរការដែលសម្ព័ន្ធភាពអឺរ៉ុប (EU) ចេញសេចក្ដីថ្លែងការណ៍ស្ដីពីបញ្ហាសមុទ្រ
ខាងកើតនាថ្ងៃទី៨ឧសភា។លោក Huynh Ngoc Son មានគោលបំណងថា Slovakia នឹងបន្តគាំទ្រទស្សនវិស័យរបស់វៀតណាមក្នុងការដោះស្រាយជំលោះលើសមុទ្រ
ខាងកើតដោយសន្តិវិធី និងដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺ
អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
|
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមជួបចរចារជាមួយ
អនុប្រធានរដ្ឋសភា Slovakia (រូបថត៖TTXVN) |
ក៏ក្នុងអំឡុងពេលនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅសាក
សួរសុខទុក្ខកម្មាភិបាលនៅស្ថានទូតវៀតណាម និងជួបប្រាស្រ័យជាមួយដំណាង
សហគមជនវៀតណាមនៅSlovakia ផង ដែរ៕