គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅឆែក

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅឆែក - ảnh 1
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅឆែក(TTXVN)

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ចនៅឆែក ចាប់ពីថ្ងៃទី១៧ 
ដល់ថ្ងៃទី២០ កញ្ញា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយលោក 
Huynh Ngoc Son បានជួបពិភាក្សាជាមួយប្រធានព្រឹទ្ធ​សភា​ អនុប្រធានសភាជាន់ទាប  និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិឆែក។

នៅក្នុងជំនួបធ្វើការជាមួយប្រធានព្រឹទ្ធសភាឆែក Milan Stech និងអនុប្រធាន
សភាជាន់ ទាប Vojtech Filip អនុប្រធានរដ្ឋសភា​វៀតណាម លោក Huynh Ngoc Son បានស្វាគមន៍ការដែលឆែក​​បានទទួល​ស្គាល់ជនវៀតណាមមានកំណើតឆែក ជា សហគមន៍ជនជាតិភាគតិច ទី១៤ និងចាត់ទុកនេះគឺជាសក្ខីភាពជាក់ស្ដែងអំពីចំណង
មិត្តភាពប្រពៃណីរវាង​ប្រទេសទាំងពីវៀតណាម និងឆែក លោកក៏បានស្នើ ព្រឹទ្ធសភា
 និងសភា​ជាន់ទាបឆែក បន្តចាត់តាំងគណៈប្រតិភូ និងបណ្ដាសមាជិកសភាទៅបំ
ពេញ ទស្សនកិច្ចនៅវៀតណាម ដើម្បីភាគីទាំងពីរអាចពង្រីកយន្តការពិគ្រោះយោ
បល់ រួមស​ហការជាមួយគ្នានៅលើបណ្ដាវេទិកា…លៗ

ប្រតិកម្មទៅវិញ

ផ្សេងៗ