គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រីទៅទស្សនាទីក្រុង Da Nang
|
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រីទៅទស្សនាទីក្រុង Da Nang |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី១២ វិច្ឆិកា
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី ដឹកនាំដោយលោក Kover Laszlo ប្រធាន
រដ្ឋសភា បានទៅបំពេញទស្សនកិច្ចនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។
នៅក្នុងជំនួបនេះ លេខាធិការបក្សទីក្រុង Da Nang លោក Nguyen Xuan Anh បាន
ឧទ្ទេសនាមអំពីទីក្រុង សមិទ្ធិផលខាងសេដ្ឋកិច្ច សង្គមរបស់ទីក្រុងក្នុងប៉ុន្មានឆ្នាំ
កន្លងទៅ ។ ក្នុងឱកាសនេះដែរ លោក Kover Laszlo ក៏បានជូនដំណឹងអំពីលទ្ធ
ផលនៃជំនួបសន្ទនារវាងគណៈប្រតិភូជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម។ នាថ្ងៃទី១៣ វិច្ឆិកា គណៈប្រតិភូចាក់ចេញពីទីក្រុង Da Nang ទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)៕