គណៈប្រតិភូជាន់ខ្ពស់រណសិរ្សមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅឡាវ

គណៈប្រតិភូជាន់ខ្ពស់រណសិរ្សមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅឡាវ - ảnh 1
ទិដ្ឋភាពនៃជំនួបចរចាររវាងគណៈប្រតិភូជាន់ខ្ពស់រណសិរ្សមាតុភូមិវៀតណាមនិង
រណសិរ្សឡាវកសាងប្រទេស


(VOVworld) - លោក Nguyen Van Pha អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាម ទើបនឹងបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ច
ការងារនៅប្រទេសឡាវ។នៅជំនួបចរចារជាមួយប្រធានរណសិរ្សឡាវកសាងប្រ
ទេសលោក Phandouangchit Vongsa ភាគីទាំង២បានពិភាគ្សាអំពីខ្លឹមសារសំខាន់ជា
ច្រើនជាពិសេសគឺការងារត្រៀមរៀបចំសំរាប់សន្និសីទ “ជំរុញការកសាងខ្សែព្រំដែន
សន្តិភាព មិត្តភាពវៀតណាម-ឡាវលើកទី៥” ដែលនឹងប្រព្រឹត្តឹទៅនាដើមខែវិច្ឆិកា
ខាងមុខនេះ នៅខេត្ត Khamouan ប្រទេសឡាវ។គណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏
បានមានដំណើរទស្សនកិច្ចការងារនៅខេត្ត Khamouan និងទៅទស្សនាមណ្ឌលអនុ
ស្សាវរីយ៍លោកប្រធានហូជីមិញនៅខេត្តនេះផងដែរ។ដំណើរទស្សនកិច្ចលើកនេះ
គឺសំដៅរឹតបណ្តឹងថែមទៀតទំនាក់ទំនងសហប្រតិបតិ្តការពិសេសលើគ្រប់វិស័យ
រវាងបក្សទាំង២និយាយរួម និងរវាងរណសិរ្សមាតុភូមិវៀតណាម ជាមួយរណសិរ្ស
ឡាវកសាងប្រទេសជាតិនិយាយដោយឡែក៕
​​​​​​​​​​​​​​​​​​​                                                                           
                                                                          អ្នកកាសែតVOVប្រចាំនៅឡាវ

ប្រតិកម្មទៅវិញ

ផ្សេងៗ